28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

រឿងរ៉ាវរបស់លោក Xi Jinping ជាមួយនឹងមិត្តភក្តិអាហ្វ្រិក អំពីកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិន និងអាហ្វ្រិក

- Advertisement -spot_img

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋចិន Xi Jinping ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនិងតំណាងសមាជិកនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកចំនួនជាង ៥០ ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រមុខនៃអង្គការអន្តរជាតិជាច្រើននឹងជួបជុំគ្នានៅទីក្រុងប៉េកាំងពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការចិហ្វ្រិក។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់រវាងប្រទេសចិននិងអាហ្រ្វិកប៉ុណ្ណោះទេ ក៏ថែមទាំងជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេស”សកលខាងត្បូង” និងសហគមន៍អន្តរជាតិទាំងមូលទៀតផង។
“មិនថាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក្តី ក៏ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយមេត្រីភាពជាមួយអាហ្រ្វិក ធ្វើជាមិត្តភក្តិគួរជាទីពំនាក់ និងជាដៃគូដ៏ស្មោះត្រង់របស់បណ្តាប្រទេសអាហ្វ្រិក ហើយខិតខំធ្វើការដើម្បីរួមចំណែកកាន់តែច្រើនសម្រាប់បុព្វហេតុសន្តិភាព និងការអភិវឌ្ឍរបស់អាហ្វ្រិក។” លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងបែបនេះដោយតាងនាមប្រជាជនចិន។

នៅយប់ថ្ងៃទី ២១ ខែសីហាឆ្នាំ ២០២៣ លោក Xi Jinping បានទៅដល់ទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងតាមយន្តហោះពិសេស ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីបួនរបស់លោកទៅកាន់អាហ្វ្រិកខាងត្បូង។ នេះក៏ជាលើកទី១០ដែរដែលលោក Xi Jinping បានធ្វើដំណើរទៅកាន់ទឹកដីអាហ្វ្រិក។ លោកបានថ្លែងថា “ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ នៅលើទឹកដីដ៏អស្ចារ្យនៃអាហ្វ្រិកខាងត្បូង ខ្ញុំបានធ្វើជាសាក្សីនៃការអភិវឌ្ឍយ៉ាងផុលផុសនៃទំនាក់ទំនងចិន-អាហ្វ្រិកខាងត្បូង ដោយមិនត្រឹមតែបានឃើញការបង្កើតវិទ្យាស្ថានខុងជឺនៅសាកលវិទ្យាល័យ បច្ចេកវិទ្យា Durban និងបានដកបទពិសោធពី’ឆ្នាំចិន’របស់អាហ្វ្រិកខាងត្បូងប៉ុណ្ណោះទេ ក៏បានរួមជាមួយលោកប្រធានាធិបតីអាហ្វ្រិកខាងត្បូងចុចប៊ូតុងចាប់ផ្តើមនៃខ្សែសង្វាក់ផលិតកម្មរោងចក្រ BAIC អាហ្រ្វិកខាងត្បូងទៀតផង។ ទំនាក់ទំនងចិន-អាហ្រ្វិកខាងត្បូងគឺតំណាងឱ្យការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងចិន-អាហ្វ្រិក។ នៅក្នុងខែមីនាឆ្នាំ ២០១៣ លោក Xi Jinping បានធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិកដែលជាដំណើរទៅក្រៅប្រទេសជាលើកដំបូងបន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានរដ្ឋចិន។

លោកបានស្នើឡើងនូវគោលគំនិតស្តីពីគោលនយោបាយដែលពិតប្រាកដ និងភាពស្និទ្ធស្នាលចំពោះអាហ្វ្រិក។ នេះគឺជាការចាប់ផ្តើមនៃសករាជថ្មីនៃមិត្តភាពចិន-អាហ្វ្រិក។ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ លោក Xi Jinping បានទៅបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិកចំនួន ៥ ដង ហើយរាល់លើកលោកសុទ្ធតែទទួលបានការស្វាគមន៍យ៉ាងឱឡារិកបំផុត ដែលបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរបស់ប្រជាជនអាហ្វ្រិកចំពោះប្រជាជនចិន ការទទួលស្គាល់ដោយស្មោះស្ម័គ្រចំពោះកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងការស្ញើចសរសើរនិងការដឹងគុណចំពោះប្រទេសចិនដែលបានប្រកាន់ខ្ជាប់ជំហរសត្យានុម័តនិងយុត្តិធម៌ សម្រាប់ប្រទេសអាហ្វ្រិកក្នុងកិច្ចការអន្តរជាតិ។
កាលពីខែកក្កដាឆ្នាំ ២០១៨ នៅប្រទេសរូវ៉ាន់ដា លោកប្រធានាធិបតី Kagame បាននិយាយថា “ប្រទេសចិនគឺជាមហាអំណាចពិភពលោក ហើយលោកប្រធានរដ្ឋចិន Xi គឺជាមេដឹកនាំលំដាប់ពិភពលោក។ ប៉ុន្តែចិននៅតែចាត់ទុកប្រទេសតូចមួយដូចជាប្រទេស រូវ៉ាន់ដាដែលបានទទួលរងនូវគ្រោះមហន្តរាយធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រដោយស្មើភាព និងគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់រូវ៉ាន់ដា។ នេះគឺមានលក្ខណៈបដិវត្តិន៍ក្នុងកិច្ចការសកល និងមានតម្លៃជាងលុយកាក់ទៅទៀត។

នៅក្នុងទីបញ្ចុះសពមួយនៅជាយក្រុង Dar es Salaam ប្រទេសតង់ហ្សានី អ្នកជំនាញ អ្នកបច្ចេកទេសនិងកម្មករចិនដែលបានពលីជីវិតក្នុងអំឡុងពេលសាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ីត្រូវបានបញ្ចុះនៅទីនេះ។ នៅក្នុងខែវិច្ឆិកាឆ្នាំ ២០២២ ពេលជួបជាមួយប្រធានាធិបតីតង់ហ្សានីនៅទីក្រុងប៉េកាំង លោក Xi Jinping បានរំលឹកពីអតីតកាល និងថ្លែង ថា “នៅពេលដែលប្រទេសចិនខ្លួនឯងនៅតែក្រីក្រ យើងបានចាយវាយយ៉ាងត្បិតត្បៀតដើម្បីជួយបងប្អូនអាហ្វ្រិកសាងសង់ផ្លូវដែកតង់ហ្សានី-សំប៊ី។ ឥឡូវនេះ នៅពេលដែលចិនទទួលបានការអភិវឌ្ឍ យើងត្រូវជួយមិត្តអាហ្រ្វិកឱ្យសម្រេចបាននូវការអភិវឌ្ឍរួម និងកសាងសហគមន៍វាសនារួមចិន-អាហ្វ្រិកក្នុងយុគសម័យថ្មី។ សព្វថ្ងៃនេះនៅលើទឹកដីទ្វីបអាហ្រ្វិកដ៏ធំល្វឹងល្វឹយ “ស្នាដៃ”ដែលជាសមិទ្ធផលថ្មីម្ដងមួយៗនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកក្នុងយុគសម័យថ្មីបានរំលេចឡើងយ៉ាងត្រដែត។នៅប្រទេសកេនយ៉ា ស្នាដៃនេះគឺជាផ្លូវរថភ្លើង Mombasa-Nairobi ដែលផលិតដោយប្រើបច្ចេកវិទ្យាចិន និងស្តង់ដារចិន។ នៅប្រទេសម៉ាដាហ្គាស្កា ស្នាដៃនេះជាផ្លូវថ្នល់ដែលកែលំអជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

នៅប្រទេសសេណេហ្គាល់ ស្នាដៃនេះ គឺជាកីឡដ្ឋានកីឡាចំបាប់ដ៏ទំនើបមួយដែលប្រជាជនក្នុងស្រុកប្រាថ្នាចង់បាន។
នៅលើទ្វីបអាហ្រ្វិកកាន់តែទូលំទូលាយ ស្នាដៃគឺជាបច្ចេកទេសស្រូវបង្កាត់របស់ ចិន ដែលបានដោះស្រាយបញ្ហាលំបាកនៃការបរិភោគ ជាការដាំដុះផ្សិត Jun ដែលបានត្រួសត្រាយទស្សនវិស័យថ្មីសម្រាប់ការបង្កើតទ្រព្យ ជាជំនាញវិជ្ជាជីវៈថ្មីដែលបង្រៀនដោយរោងជាង Luban ។ល។

បទពិសោធចិន បច្ចេកវិទ្យាចិន និងផែនការចិនកាន់តែច្រើនបានផ្តល់ជម្រើសថ្មីសម្រាប់បណ្តាប្រទេសអាហ្រ្វិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយម្ចាស់ការនិងជានិរន្តរភាព និងជំរុញការធ្វើទំនើបកម្ម។ អត្ថន័យដ៏អស្ចារ្យបំផុតនៃទំនាក់ទំនងចិន-អាហ្រ្វិក គឺការផ្សារភ្ជាប់ធ្វើសមាហរណកម្មយ៉ាងជិតស្និទ្ធនូវការអភិវឌ្ឍរបស់ចិនជាមួយនឹងការអភិវឌ្ឍដោយម្ចាស់ការ និងនិរន្តរភាពរបស់ទ្វីបអាហ្រ្វិក ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួម។ លោក Xi Jinping បានបកស្រាយយ៉ាងស៊ីជម្រៅអំពីអត្ថន័យពិតនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកដែលកាន់តែរឹងមាំឡើង៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img