28.4 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

រុស្ស៊ី ហ៊ានប្រថុយជីវិតប្រយុទ្ធដើម្បីប្រជាជនរបស់ខ្លួន

- Advertisement -spot_img

ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយជនពិការ និងសមាជិកនៃអង្គការសាធារណៈកាលពីថ្ងៃសៅរ៍, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានសម្តែងការកោតសរសើរយ៉ាងពេញទំហឹងចំពោះទាហានដែលបានប្រថុយ និងលះបង់ជីវិតសម្រាប់ការប្រយុទ្ធដើម្បីខ្លួនឯង និងប្រជាជនដទៃទៀតនៅតំបន់ Donbass ។

ប្រមុខរដ្ឋរូបនេះបានថ្លែងទៅកាន់អតីតទាហានមកពីកងវរសេនាតូច Somalia ដែលបានក្លាយជាជនពិការ បន្ទាប់ពីទទួលរងរបួសគ្រាប់មីននៅសាធារណរដ្ឋប្រជាមានិត Donetsk កាលពីឆ្នាំ ២០១៥ ថា “ជាដំបូង ខ្ញុំសូមសម្តែងការកោតសរសើររបស់ខ្ញុំចំពោះមនុស្សដូចអ្នក ។ អ្នកជាមនុស្សខ្លាំង និងមានភាពក្លាហានដែលហ៊ានតស៊ូប្រថុយជីវិតប្រយុទ្ធដើម្បីខ្លួនឯង និងអ្នកដទៃ” ។

ដោយឡែក ទាហានបានប្រាប់លោកប្រធានាធិបតីវិញថា បន្ទាប់ពីទទួលរងរបួស, គាត់បានចាប់ផ្តើមអាជីវកម្មជាមួយប្រពន្ធរបស់គាត់ ដោយធ្វើប្រដាប់ប្រដាក្មេងលេង និងរបស់របរផ្សេងៗទៀត ។ លោក ពូទីន បាននិយាយតបថា “ទោះយ៉ាងណា អ្នកគឺជាអ្នកប្រវត្តិសាស្រ្ត និងជាអ្នកវិទ្យាសាស្ត្រនយោបាយ ក៏ដូចជាបុរសដែលបានឆ្លងកាត់ការលំបាក ជាបុរសខ្លាំង និងមានសមត្ថភាព ហើយការអប់រំរបស់អ្នកអាចត្រូវបានប្រើដើម្បីបង្ហាញដល់ក្មេងជំនាន់ក្រោយ” ។

ក្នុងនោះផងដែរលោក ពូទីន ក៏បានគាំទ្រគំនិតរបស់សមាជិកទីភ្នាក់ងារក្នុងការបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់អ្នករបួស ក្នុងអំឡុងពេលបំពេញបេសកកម្មយោធា ពោលពួកគេអាចទទួលបានទាំងជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្តចាំបាច់ ក៏ដូចជាជំនួយក្នុងការស្វែងរកការងារធ្វើជាដើម ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img