បានព្រមាននៅថ្ងៃសុក្រទី១៥ខែមករានេះថា ទីក្រុងមូស្គូយល់ឃើញថា ផែនការរបស់រដ្ឋាភិបាលបារាំងក្នុងការផ្គត់ផ្គង់រថពាសដែកធុនធ្ងន់ដល់អ៊ុយក្រែន គឺជាទង្វើមិនប្រុងប្រយ័ត្នដែលអាចបង្កើនភាពតានតឹងថែមទៀត។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ឆ្លើយតបសំណួររបស់សារព័ត៌មាន TASS លោកស្រី Zakharova បានលើកឡើងថា “យើងចាត់ទុកថានេះជាទង្វើដែលមិនប្រុងប្រយ័ត្ន និងគ្មានទំនួលខុសត្រូវរបស់អាជ្ញាធរបារាំងក្នុងបរិបទនៃវិបត្តិអ៊ុយក្រែន។ ការសម្រេចចិត្តលើការផ្គត់ផ្គង់អាវុធបន្ថែមដល់អ៊ុយក្រែន គឺជាជំហានមួយទៀតដែលនឹងធ្វើឲ្យជម្លោះកាន់តែក្តៅគគុក និងបណ្តាលឲ្យមានអ្នកស្លាប់កាន់តែច្រើន រួមទាំងជនស៊ីវិលផងដែរ”។
សំដៅទៅការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna, អ្នកការទូតរុស្ស៊ី បានព្រមានថា ការផ្គត់ផ្គង់រថក្រោះឲ្យទីក្រុងកៀវ តាមការសន្យាដោយប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងធ្វើឲ្យទីក្រុងប៉ារីស ក្លាយជាភាគីនៃជម្លោះអ៊ុយក្រែន”។
សម្រាប់លោកស្រី Zakharova ការសម្រេចចិត្តបង្កហេតុដោយប្រទេសបារាំង ក្នុងការផ្គត់ផ្គង់រថក្រោះដែលផលិតដោយបារាំងដល់ទីក្រុងកៀវ គឺដូចជាការបើកប្រអប់ឲ្យកាន់តែធំទូលាយ និងជំរុញឲ្យប្រទេសបារាំង ធ្លាក់ចូលទៅក្នុងជម្លោះកាន់តែជ្រៅអ៊ីចឹង។
លោកស្រីបន្តថា គោលនយោបាយរបស់ទីក្រុងប៉ារីស ក្នុងការបង្កើនសាច់ដុំយោធានៅអ៊ុយក្រែនដោយមិនចេះគិត គឺបានលាតត្រដាងនូវភាពអៀនខ្មាស់ និងភាពច្របូកច្របល់នៃបំណងប្រាថ្នាដែលមានវិជ្ជាជីវៈរបស់ខ្លួន ក្នុងការចៀសវាងបង្កើនជម្លោះ និងសេចក្តីថ្លែងការណ៍អំពីតម្រូវការដើម្បីរក្សាកិច្ចសន្ទនាជាមួយរុស្ស៊ី៕


ប្រភព Tass News ប្រែសម្រួលដោយគីរីដងរែក




