25.1 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

រុស្ស៊ី ស្មើអោយណាតូប្រជុំបន្ទាន់រឿងបំផ្ទុះបំពង់ឧស្ម័ន Nord Stream

- Advertisement -spot_img

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ថា អង្គការណាតូគួរតែបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការរកឃើញថ្មីៗអំពីការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញាកន្លងទៅ។

អ្នកកាសែតស៊ើបអង្កេត លោក Seymour Hersh បាននិយាយនៅក្នុងប្លុកមួយកាលពីថ្ងៃពុធដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណថា អ្នកមុជទឹករបស់កងទ័ពជើងទឹកអាមេរិកបានបំផ្លាញបំពង់បង្ហូរប្រេងដោយមានគ្រឿងផ្ទុះ តាមបញ្ជារបស់ប្រធានាធិបតី Joe Biden ។

ភ្លាមៗសេតវិមានបានច្រានចោលថាជារឿងប្រឌិតទាំងស្រុង ចំពោះការអះអាងដែលថាសហរដ្ឋអាមេរិកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដែលរុស្ស៊ីបញ្ជូនឧស្ម័នទៅកាន់ប្រទេសអាល្លឺម៉ង់។

កាលណោះប្រទេសស៊ុយអែត និងដាណឺម៉ាក ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនៃការបំផ្ទុះធ្លាប់សន្និដ្ឋានថា បំពង់បង្ហូរប្រេងនោះ ត្រូវបានបំផ្ទុះដោយចេតនា ប៉ុន្តែប្រទេសទាំងពីរមិនបញ្ជាក់ពីអ្នកបង្កហេតុឡើយ។

ជាមួយគ្នានោះ ទីក្រុងម៉ូស្គូបានស្តីបន្ទោសលោកខាងលិចចំពោះការបំផ្ទុះ ដែលនៅតែមិនអាចរកដើមហេតុឃើញ។
ដូច្នេះ ពេលនេះបានជារុស្ស៊ីនិយាយដោយប្រយោលសុំឱ្យណាតូ គួរតែបើកកិច្ចប្រជុំកំពូលជាបន្ទាន់ដើម្បីពិនិត្យ និងរាយការណ៍នូវការវិវឌ្ឍផ្សេងៗ។ យ៉ាងណាមិញណាតូមិនទាន់ឆ្លើយតបអ្វីនៅឡើយ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img