30.4 C
Phnom Penh
Friday, March 6, 2026
- Advertisement -spot_img

រុស្ស៊ី ព្រមាន ណាតូ បើហ៊ានបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅ អ៊ុយក្រែន

- Advertisement -spot_img

វិមានក្រឹមឡាំងនិយាយថា ប្រព័ន្ធការពារមីស៊ីល Patriot នឹងក្លាយជាគោលដៅស្របច្បាប់ ប្រសិនបើ ត្រូវបានបញ្ជូនទៅអ៊ុយក្រែន ដើម្បីស្ទាក់ចាប់មីស៊ីលរុស្ស៊ីមែននោះ។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev កាលពីថ្ងៃពុធទី១៤ខែធ្នូ បានព្រមានអង្គការណាតូ ប្រឆាំងនឹងការបំពាក់ប្រព័ន្ធការពារមីស៊ីលនេះ ទៅឲ្យទីក្រុងកៀវ។

ការអត្ថាធិប្បាយនេះកើតឡើង ចំពេលទីក្រុងមូស្គូនិយាយថា នឹងមិនមានបទឈប់បាញ់បុណ្យណូអែលឡើយ បន្ទាប់ពីសង្គ្រាមជិត១០ខែនៅអ៊ុយក្រែន សូម្បីតែការដោះលែងអ្នកទោសរាប់សិបនាក់ទៀតក៏ដោយ។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev
បច្ចុប្បន្ន រុស្ស៊ី និងអ៊ុយក្រែន មិនទាន់បានចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលកំពុងតែឆាបឆេះនៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែននៅឡើយទេ ខណៈទីក្រុងមូស្គូ បានបាញ់មីស៊ីល និងប្រើដ្រូន វាយប្រហារលើស្ថានីយផលិតថាមពល និងទឹកនៅទូទាំងប្រទេស រួមទាំងរដ្ឋធានី កៀវ ផងដែរ។

អ៊ុយក្រែន បាននឹងកំពុងស្នើសុំឲ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បង្កើនប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ដែលបានបង្ខំឲ្យមនុស្សរាប់លាននាក់រស់នៅដោយគ្មានថាមពល ឬកម្តៅក្នុងរដូវរងា។

ដោយឡែក ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីចំនួន១៣គ្រឿង ដែលកំពុងហោះសំដៅទៅទីក្រុងកៀវ។

អភិបាលក្រុងកៀវលោក Vitali Klitschko បាននិយាយថា មានការផ្ទុះនៅសង្កាត់កណ្តាល Shevchenkivskyi ហើយអគាររដ្ឋបាលចំនួនពីរ បានរងការខូចខាត ប៉ុន្តែមិនមានអ្នករងរបួសទេ៕

ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img