21.1 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

រុស្ស៊ី ប្រាប់ពេលវេលាដែលពិភពលោកនៅតែពឹងផ្អែកលើប្រេងឥន្ធនៈ ធ្យូងថ្ម និងឧស្ម័នធម្មជាតិ

- Advertisement -spot_img

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បាននិយាយកាលពីពេលថ្មីៗនេះថា ពិភពលោកនឹងនៅតែពឹងផ្អែកលើប្រេងឥន្ធនៈ ធ្យូងថ្ម និងឧស្ម័នធម្មជាតិយ៉ាងហោចណាស់ ៥ ទសវត្សរ៍ទៀត ។

លោក Novak បានប្រាប់សារព័ត៌មាន TASS ថា “តុល្យភាពនៃការប្រើប្រាស់ថាមពលរបស់ពិភពលោកនឹងបន្តរយៈពេលជាង ៥០ ឆ្នាំទៀត ជាពិសេសគឺអ៊ីដ្រូកាបូន ខណៈធ្យូងថ្មក៏បានរក្សាចំណែកដ៏សំខាន់ផងដែរចំពោះតម្រូវការមួយនេះ ទោះបីជាមានការលេចចេញនូវប្រភពថាមពលថ្មីក៏ដោយ” ។

លោកបានកត់សម្គាល់ថា “ធ្យូងថ្មធ្លាប់ជាចំណែក ៩០ ភាគរយនៅក្នុងតុល្យភាពថាមពលនៅចុងសតវត្សទី ១៩ ហើយបច្ចុប្បន្នវានៅតែចាំបាច់ បើទោះបីជាមានការកកើតប្រេង ហ្គាស ពន្លឺព្រះអាទិត្យ ខ្យល់ និងអ៊ីដ្រូសែនក៏ដោយ ។

លោក Novak បានបង្ហាញថា បច្ចុប្បន្នធ្យូងថ្មមាន ២៥ ភាគរយនៃតុល្យភាពថាមពលសកល ខណៈដែលប្រេងមានប្រហែល ២៦ ភាគរយ ហើយឧស្ម័នមាន ២៨ ភាគរយ ។

ដោយឡែកចំពោះអ៊ីដ្រូសែនវិញ ពិភពលោកនៅតែត្រូវប្រមាណ ១៥ ភាគរយ ឬ ២០ ភាគរយទៅតាមប្រភេទនីមួយៗរបស់វា ហើយវាក៏អាចកើនឡើងបន្ថែមទៀតផងដែរទៅតាមស្ថានភាពជាក់ស្ដែង ៕

ប្រភព TASS ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img