26.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

រុស្ស៊ី បើកការវាយប្រហារលើកទី ៣ លើក្រុងគៀវក្នុងរយៈពេល២៤ ម៉ោង

- Advertisement -spot_img

ការវាយប្រហារកាលពីថ្ងៃអង្គារត្រូវបានធ្វើឡើងតែជាមួយយន្តហោះគ្មានមនុស្សបើក Shahed ដែលផលិតដោយអ៊ីរ៉ង់ប៉ុណ្ណោះ។ យោងតាមរដ្ឋបាលយោធារបស់ទីក្រុង Kyiv បានជូនដំណឹង។

នៅព្រឹកថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងបួននាក់បានរងរបួសក្នុងការវាយប្រហារលើកទី 3 របស់រុស្ស៊ីទៅលើទីក្រុង Kyiv ក្នុងរយៈពេល 24 ម៉ោងក្នុងនោះកងកម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកបានជាង 20 គ្រឿង។

លោក Serhiy Popko ប្រធានរដ្ឋបាលយោធារបស់ទីក្រុង Kyiv បាននិយាយនៅលើបណ្តាញផ្ញើសារ Telegram ថា “ការវាយប្រហារមានទំហំធំ មកពីទិសដៅផ្សេងៗគ្នា” ។

ការខូចខាតដែលបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ី
ក្រុមមន្ត្រីបាននិយាយថា នៅក្នុងការវាយលុកដ៏សាហាវលើកទីពីរលើរដ្ឋធានីអ៊ុយក្រែនក្នុងខែឧសភា និងថ្ងៃទី 17 ចាប់តាំងពីដើមខែមក មនុស្សម្នាក់បានស្លាប់នៅពេលដែលកំទេចកំទីយន្តហោះគ្មានមនុស្សបើកបានធ្លាក់មកលើអគារផ្ទះល្វែងដ៏ខ្ពស់មួយ បង្កឱ្យមានអគ្គីភ័យ។

ជាន់កំពូលពីរនៃអគារក្នុងសង្កាត់ Holosiivskyi ត្រូវបានបំផ្លាញ ដោយសេវាសង្គ្រោះបន្ទាន់នៅតែបន្តស្វែងរកមនុស្សនៅក្រោមគំនរបាក់បែក។ អភិបាលក្រុង Kyiv លោក Vitali Klitschko បាននិយាយថា មនុស្សបួននាក់បានរងរបួស និង 20 នាក់ត្រូវបានជម្លៀសចេញ។

មន្ត្រីរបស់ទីក្រុង Kyiv បាននិយាយថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារជាបន្តបន្ទាប់លើរដ្ឋធានីអ៊ុយក្រែនកាលពីខែឧសភា ដោយប្រើការបញ្ចូលគ្នារវាងយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ដែលភាគច្រើននៅពេលយប់ក្នុងគោលបំណងបង្កបញ្ហាផ្លូវចិត្តដល់មនុស្ស។

លោកបានបន្ថែមថា កំទេចកំទីដែលបានធ្លាក់ចុះបានវាយប្រហារអ្នកស្រុកជាច្រើន រួមទាំងសង្កាត់ Podil និង Pecherskyi ជាប្រវត្តិសាស្ត្រ និងសង្កាត់ Sviatoshyn បន្ថែមពីលើស្រុក Holosiivskyi នៅភាគនិរតីនៃទីក្រុង Kyiv ។

ប្រភព Jpost.com ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img