36.6 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

រុស្ស៊ី បណ្ដេញមេបញ្ជាការ ខណៈសង្គ្រាម អ៊ុយក្រែន នៅតែអូសបន្លាយពេល

- Advertisement -spot_img

យោងតាមសេចក្តីរាយការណ៍បញ្ជាក់ ថា រុស្ស៊ីបានបណ្តេញមេបញ្ជាការយោធាម្នាក់ចេញ ខណៈសង្គ្រាមអ៊ុយក្រែន នៅតែអូសបន្លាយពេល ដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់មកវិញ។

ក្រសួងការពារជាតិអង់គ្លេស បាននិយាយនៅក្នុងបច្ចុប្បន្នភាពព័ត៌មានសម្ងាត់កាលពីថ្ងៃអាទិត្យថា ការបណ្តេញមេបញ្ជាការយោធាជាន់ខ្ពស់របស់រុស្ស៊ី តាមសេចក្ដីរាយការណ៍ ថា បាន ធ្វើ ឡើង បន្ទាប់ពីការ ដកតំណែង ឧត្តមសេនីយ៍ ផ្សេង ទៀតដែរ។

ប្រភព ដដែល បាន បញ្ជាក់ ទៀតថា មេបញ្ជាការត្រូវបានគេរិះគន់ យ៉ាងខ្លាំង ចំពោះការ បំពេញ ការងារ របស់គាត់ មិន ល្អ និង ទទួល បរាជ័យ ក្នុង ការ សម្រេចបាននូវ គោលបំណង សមរភូមិ រុស្ស៊ី។ ក្រសួង បាន បន្ថែម ថា “នេះ ជា ផ្នែក មួយ ទំនង ជា ការ ប៉ុនប៉ង ដើម្បី បញ្ឆេះ និង បង្វែរ ការ ស្តី បន្ទោស ពី ថ្នាក់ ដឹកនាំ ជាន់ ខ្ពស់ រុស្ស៊ី នៅ ក្នុង ផ្ទះ”។

ដោយឡែក មេដឹកនាំគាំទ្ររុស្ស៊ីនៅទីក្រុង Kherson បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនកំពុងដាក់ពង្រាយរថក្រោះ និងធនធានផ្សេង ទៀតនៅ ជុំវិញ តំបន់។ ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ីបន្តវាយប្រហារទីក្រុងភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img