កងទ័ពជើងទឹករុស្ស៊ីនឹងទទួលបាននាវាមុជទឹកមិនដើរដោយថាមពលនុយក្លេអ៊ែរ Kronstadt, នាវាចម្បាំង Golovko ក៏ដូចជា នាវាចម្បាំងធុនតូច Mercury និងនាវា Rezkiy” ។
ប្រមុខ USC រូបនេះបានបន្ថែមថា នៅខែកុម្ភៈ នាវាចម្បាំង Admiral Golovko ត្រូវបានបញ្ជូនទៅកាន់កងនាវាចរភាគខាងជើង ដើម្បីបញ្ចប់ការធ្វើតេស្ត ជាមួយនឹងការអនុវត្តសមយុទ្ធប្រយុទ្ធជាក់ស្ដែង ហើយបន្ទាប់មក នាវានេះនឹងត្រូវប្រគល់ទៅឲ្យកងទ័ពជើងទឹករុស្ស៊ីតែម្ដង ។
ជាចុងក្រោយប្រធានក្រុមហ៊ុនរូបនេះបាននិយាយថា សរុបមក USC គ្រោងនឹងផ្ទេរនាវាចម្បាំងយ៉ាងហោចណាស់ចំនួន ១១ គ្រឿងទៅកាន់កងទ័ពជើងទឹករុស្ស៊ីក្នុងឆ្នាំ ២០២៣ រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៣ គ្រឿង និងដើរដោយប្រេងម៉ាស៊ូតចំនួន ២ គ្រឿង ក៏ដូចជានាវាសម្រាប់ធ្វើដំណើរក្នុងដែនសមុទ្រជិត និងឆ្ងាយផងដែរ ៕





ប្រភពប្រែសម្រួលដោយគិរីដងរែក




