24.7 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

រុស្ស៊ី នឹងកូរ៉េខាងជើងដោះដូរគ្នាតាមរយះអាវុធនឹងអាហារ

- Advertisement -spot_img

ប្រទេសរុស្ស៊ីកំពុងបញ្ជូនគណៈប្រតិភូទៅប្រទេសកូរ៉េខាងជើង ដើម្បីផ្តល់ស្បៀងអាហារជាថ្នូរនឹងអាវុធ។

កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

កន្លងមកអាមេរិកបាន ចោទប្រកាន់កូរ៉េខាងជើងថាបានផ្គត់ផ្គង់សព្វាវុធដល់យោធារុស្ស៊ីនៅ អ៊ុយក្រែន និងក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងបានបដិសេធម្តងហើយម្តងទៀត ចំពោះការអះអាងនេះ។

លោក Kirby បានប្រាប់សន្និសីទសារព័ត៌មានថា “សហរដ្ឋអាមេរិកមានព័ត៌មានថ្មីអំពីកិច្ចព្រមព្រៀងមួយ។ យើងក៏យល់ថា រុស្ស៊ីកំពុងព្យាយាមបញ្ជូនគណៈប្រតិភូទៅកូរ៉េខាងជើង ហើយថា រុស្ស៊ីកំពុងផ្តល់ស្បៀងអាហារដល់កូរ៉េខាងជើងជាថ្នូរនឹងគ្រាប់កាំភ្លើងផងដែរ”។

ទន្ទឹមនោះ អ្នកនាំពាក្យសន្តិសុខរូបនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។

កូរ៉េខាងជើងគឺជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក ហើយបានជួបប្រទះនឹងការខ្វះខាតស្បៀងអាហាររ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រួមទាំងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ១៩៩០ផងដែរ។

កាលពីខែកុម្ភៈ អ្នកជំនាញព្រមានថា ប្រទេសឯកោមួយនេះត្រូវប្រឈមមុខនឹងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្លាក់ចុះនៃផលិតកម្ម បណ្តាលមកពីអាកាសធាតុមិនល្អ ការគ្រប់គ្រងព្រំដែនតឹងរ៉ឹង និងឥទ្ធិពលនៃទណ្ឌកម្មអន្តរជាតិ។

ប្រភព​ The Guardian ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img