24.2 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ

- Advertisement -spot_img

អភិបាលនៃតំបន់ Dnipro ភាគខាងកើតបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើមីស៊ីល Kh-22 ជំនាន់ទសវត្សរ៍ឆ្នាំ ១៩៦០ វាយប្រហារលើគោលដៅជនស៊ីវិលកាលពីពេលថ្មីៗនេះ ។

ទន្ទឹមនោះ មេបញ្ជាការអ៊ុយក្រែនបានអះអាងដែរថា ការវាយប្រហាររបស់មីស៊ីល Kh-22 បានបង្កការខូចខាតជាច្រើននៅក្នុងទីក្រុង Dnipro ខណៈកន្លងមកមីស៊ីលប្រភេទនេះ ជាធម្មតាត្រូវបានប្រើប្រាស់ដើម្បីកំណត់ ឬតម្រង់គោលដៅលើនាវាចម្បាំង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ៊ុយក្រែនទទួលស្គាល់ថា ទោះបីជាមីស៊ីលនេះមានអាយុកាលជាង ៦០ ឆ្នាំក៏ពិតមែន ប៉ុន្តែប្រព័ន្ធ ខែលការពារដែន អាកាស របស់អ៊ុយក្រែន មិន អាច បាញ់ ទម្លាក់វា បាននោះ ទេ ។

បច្ចុប្បន្នកងទ័ពអ៊ុយក្រែនកំពុងកាន់កាប់ទឹកដីរបស់ពួកគេនៅជុំវិញទីក្រុង Bakhmut ខណៈកងទ័ពដែនអាកាសរុស្ស៊ី ក៏ត្រូវបានគេមើលឃើញកំពុងបញ្ជូនយន្តហោះចម្បាំងថ្មីៗមកកាន់ទីក្រុងមួយនេះផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការសឹកមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាអូសបន្លាយពេលជិត ១ ឆ្នាំហើយ ។ បន្ទាប់មក លោកខាងលិច បានដាក់ ទណ្ឌកម្ម យ៉ាង ខ្លាំងក្លា ប្រឆាំង រុស្ស៊ី និង បង្កើន ការផ្គត់ផ្គង់ សព្វាវុធ ដល់ រដ្ឋាភិបាលទីក្រុងកៀវ ដែល មានតម្លៃ រាប់សិប ពាន់ លាន ដុល្លារ ៕

ប្រភព ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img