26.6 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

រុស្ស៊ី ថា លោក Zelensky ដឹងច្បាស់ ពីរបៀបបញ្ចប់ជម្លោះអ៊ុយក្រែន

- Advertisement -spot_img

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែធ្នូថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ដឹងថា ប្រសិនបើគាត់ចង់បាន ការប្រយុទ្ធគ្នារវាងទីក្រុងមូស្គូ និងទីក្រុងកៀវ អាចបញ្ចប់នៅពេលណាក៏បាន។

ឆ្លើយ តបទៅ នឹង ការ ព្យាករនាពេល ថ្មីៗ របស់ ប្រធានាធិបតី អ៊ុយក្រែន ដែល ថា ជម្លោះ អាច នឹង បញ្ចប់ នៅ ឆ្នាំ ក្រោយ លោក Peskov និយាយ ថា “ អ្នក អាច និយាយ អំពី ពេលវេលា ដែល រឿង ទាំង អស់ នេះ នឹង បញ្ចប់។ លោក Zelensky ដឹង ថា អ្វីៗ ទាំង អស់ អាច បញ្ចប់ នៅ ពេល ណាក៏បាន វា អាច បញ្ចប់ នៅ ថ្ងៃ ស្អែក ប្រសិន បើគាត់ ចង់”។

នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយកាសែត Politico លោក Zelensky បានលើកឡើងថា អ៊ុយក្រែន នឹងមានឥទ្ធិពលបំផុតនៅឆ្នាំក្រោយ ប៉ុន្តែវាអាចទៅរួចក្នុងពេលមានសន្តិភាព។

ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky
ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ប្រតិ បត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន អាចប្រែទៅជាដំណើរការដ៏វែងឆ្ងាយ ពីព្រោះការសម្រេចបាននូវគោលបំណងទាំងអស់របស់រុស្ស៊ី អាចចំណាយពេលយូរបន្តិច។

មេដឹកនាំរុស្ស៊ីក៏បាននិយាយផងដែរថា វាជារឿងខុស ក្នុងការនិយាយអំពីពេលវេលានៃប្រតិបត្តិការពិសេស ឬការព្យាយាមកែតម្រូវវា។ លោក កត់ សម្គាល់ ថា វា មិន អាច កំណត់ កាល បរិច្ឆេទ ជាក់ លាក់ សម្រាប់ ពេល វេលា ដែល ជម្លោះ អាច បញ្ចប់ បាននោះ ទេ ព្រោះ ការ ប្រយុទ្ធ គ្នា នៅ តែ មាន ភាព តានតឹង៕

ប្រភព Politico ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img