24.2 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

រុស្ស៊ី ថា ខ្លួនមិនមែន ប្រយុទ្ធ ជាមួយ ប្រជាជន អ៊ុយក្រែន ទេ

- Advertisement -spot_img

លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់រុស្ស៊ី Nikolay Patrushev ជឿជាក់ថា ភាពចលាចលនៅអ៊ុយក្រែន ត្រូវបានរៀបចំឡើងដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើតការប្រេះឆារវាងជនជាតិរុស្សី និងអ៊ុយក្រែន។

មន្ត្រីជាន់ខ្ពស់ ដែលធ្លាប់កាន់តំណែងជានាយកសេវាសន្តិសុខសហព័ន្ធ (FSB) អស់រយៈពេលជាងមួយទសវត្សរ៍រូបនេះ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសជាមួយកាសែត Argumenty i Fakty ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី០៩ខែមករា។

លោក Patrushev បានចង្អុលបង្ហាញថា យើងមិនធ្វើសង្រ្គាមជាមួយអ៊ុយក្រែនទេ ព្រោះតាមនិយមន័យ យើងមិនអាចស្អប់ជនជាតិអ៊ុយក្រែនធម្មតាបានឡើយ។ ប្រពៃណីរបស់អ៊ុយក្រែនគឺនៅជិតប្រជាជនរុស្ស៊ី ដូចជាមរតករបស់ប្រជាជនរុស្ស៊ីដែរ គឺមិនអាចបំបែកចេញពីវប្បធម៌របស់ជនជាតិអ៊ុយក្រែនបានឡើយ”។

មន្ត្រីរូបនេះបន្តថា “កិច្ចការអ៊ុយក្រែនទាំងមូល ត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិកដើម្បីសាបព្រួសភាពមិនស៊ីសង្វាក់គ្នា និងពង្រឹងបច្ចេកវិទ្យានៃការបំបែក និងពុះច្រៀកផ្នែកនៃ ប្រទេសមួយប្រឆាំងនឹងគ្នាទៅវិញទៅមក”។

ព្រឹត្តិការណ៍នៅអ៊ុយក្រែន មិនមែនជាការប៉ះទង្គិចគ្នារវាងទីក្រុងមូស្គូ និងទីក្រុងកៀវនោះទេ នេះគឺជាជម្លោះយោធារវាងអង្គការណាតូ និងរុស្ស៊ី។ ដោយខ្លាចការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ណាតូកំពុងជំរុញប្រជាជនអ៊ុយក្រែនឲ្យទៅស្លាប់។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានសារភាពដោយបើកចំហថា ប្រទេសនេះកំពុងប្រយុទ្ធជាមួយរុស្ស៊ីក្នុងនាមណាតូ។ ជាឧទាហរណ៍ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បាននិយាយថា ទីក្រុងកៀវ បាននិងកំពុងមមាញឹកក្នុងការដោះស្រាយជាមួយរុស្ស៊ី ដែលប្លុកដឹកនាំដោយសហរដ្ឋអាមេរិកចាត់ទុកថា ជាការគំរាមកំហែងដ៏សំខាន់បំផុតនៅក្នុងតំបន់ អឺរ៉ូ-អាត្លង់ទិក។

គួរបញ្ជាក់ជាថ្មី រុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ដោយលើកឡើងពីការបរាជ័យរបស់ទីក្រុងកៀវ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឋានៈពិសេសឲ្យតំបន់ Donetsk និង Lugansk នៅក្នុងរដ្ឋអ៊ុយក្រែន។ ពិធីសារដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំង ត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមក អតីតប្រធានាធិបតីអ៊ុយក្រែនលោក Pyotr Poroshenko បានទទួលស្គាល់ថា គោលដៅចម្បងរបស់ទីក្រុងកៀវ គឺប្រើប្រាស់បទឈប់បាញ់ដើម្បីទិញពេលវេលា និង បង្កើតកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល៕

ប្រភព Argumenty i Fakty bjr ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img