23.9 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

រុស្ស៊ី ចោទអ៊ុយក្រែនថា ប្រហារជីវិត អ្នកទោសសង្គ្រាម

- Advertisement -spot_img

អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីលេចចេញនូវវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលទីក្រុងមូស្គូបញ្ជាក់ថា បង្ហាញពីទាហានរុស្ស៊ីត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយកងកម្លាំងអ៊ុយក្រែនកាលពីចុងសប្តាហ៍មុន ។

វីដេអូដែលត្រូវបានកំណត់ទីតាំងភូមិសាស្ត្រដោយ Al Jazeera ត្រូវបានគេថតនៅជាយក្រុងនៃភូមិ Makiivka ស្ថិតនៅក្នុងតំបន់ Luhansk ភាគខាងកើត ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Lyman ប៉ុន្តែព័ត៌មានលម្អិតនៃអ្វីដែលបានកើតឡើង គឺនៅតែមិនច្បាស់លាស់ ។

ទន្ទឹមនោះ ស្នងការសិទ្ធិមនុស្សអ៊ុយក្រែន លោក Dmytro Lubinets បានអះអាងថា កងទ័ពរុស្ស៊ីបានចុះចាញ់ និងបើកការបាញ់ប្រហារមុនមកលើកងទ័ពអ៊ុយក្រែន ដូចនេះការបាញ់តបតវិញ មិនមែនជាឧក្រិដ្ឋកម្មសង្គ្រាមនោះទេ” ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះរបស់ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែនបាននិយាយថា អគ្គរដ្ឋអាជ្ញាប្រចាំតំបន់ Luhansk នឹងស៊ើបអង្កេតសកម្មភាពនេះ ក្នុងគោលបំណងទទួលបានទំនុកចិត្ត និងការពិតថា កងកម្លាំងរុស្ស៊ីបានប្រព្រឹត្តអ្វីខ្លះ ក្នុងអំឡុងពេលចុះចាញ់នោះ ហើយតើវាជាសកម្មភាពដែលត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិ និងច្បាប់មនុស្សជាតិដែរឬទេ ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img