យោងតាមសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឲ្យដឹងថា លោក Bogdan Tsyganenko ជាពលរដ្ឋនៃប្រទេសអ៊ុយក្រែន ក៏ជាប់ពាក់ព័ន្ធនឹងការសម្លាប់នាង Darya Dugina ដែលជាកូនស្រីរបស់អ្នកវិទ្យាសាស្ត្រនយោបាយ Alexander Dugin ផងដែរ។
តំណាងនៃនាយកដ្ឋាននេះជឿថា លោក Tsyganenko បានធ្វើសកម្មភាពរួមគ្នាជាមួយ នាង Natalya Vovk ដែលសេវាកម្មពិសេសរបស់រុស្ស៊ីហៅថា ជាជនល្មើសនៃករណីឃាតកម្មនេះ។
លោក Bogdan Tsyganenko បានមកដល់ប្រទេសរុស្ស៊ី ក្នុងដំណើរឆ្លងកាត់ប្រទេសអេស្តូនីកាលពីថ្ងៃទី៣០ខែកក្កដា ហើយបានចាកចេញពីប្រទេស មួយថ្ងៃមុនការធ្វើឃាត។
នាង Darya Dugina FSB រាយការណ៍ថា “រួមជាមួយ Natalya Vovk, ករណីឃាតកម្មលើ Dugina ត្រូវបានរៀបចំនៅទីក្រុងមូស្គូ ដោយសមាជិកម្នាក់ទៀតនៃក្រុមបំផ្លិចបំផ្លាញនិងភេរវករអ៊ុយក្រែន ឈ្មោះ Bogdan Petrovich Tsyganenko កើតនៅឆ្នាំ ១៩៧៨ ដែលបានមកដល់ប្រទេសរុស្ស៊ី ដោយឆ្លងកាត់អេស្តូនីនៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ ហើយបានចាកចេញពីទឹកដីនៃប្រទេសរុស្ស៊ី មួយថ្ងៃមុនពេលនៃការបំផ្ទុះ Dugina”។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន FSB មិនទាន់បញ្ចេញព័ត៌មានបន្ថែម លើសពីនេះទេ៕




ប្រភព Urdu Point ប្រែសម្រួលដោយគីរីដងរែក




