26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

រុស្ស៊ី៖ សម្ព័ន្ធមិត្តអាមេរិក-ជប៉ុន គំរាមកំហែងនុយក្លេអ៊ែរដល់ប្រទេសជិតខាង

- Advertisement -spot_img

ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសជប៉ុនលោក Nikolai Nozdrev បាននិយាយកាលពីថ្ងៃចន្ទថា សម្ព័ន្ធមិត្តអាមេរិក-ជប៉ុនកំពុងបង្កការគំរាមកំហែងនុយក្លេអ៊ែរដល់ប្រទេសជិតខាងក្នុងតំបន់របស់ប្រទេសជប៉ុន។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី លោក Nozdrev បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ កំពុងពង្រឹងសមាសភាពយោធានៃសម្ព័ន្ធមិត្តរបស់ពួកគេយ៉ាងឆាប់រហ័ស រួមមានទាំងការបង្កើតរចនាសម្ព័ន្ធទីបញ្ជាការរួមគ្នាយ៉ាងជ្រាលជ្រៅ ការពង្រឹងសមត្ថភាពវាយប្រហាររបស់កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុននិងការរួមបញ្ចូលគ្នានៃឧស្សាហកម្មការពារជាតិរបស់ប្រទេសទាំងពីរ។លោក Nozdrev និយាយថា ការពិភាក្សានាពេលថ្មីៗនេះ ក្នុងចំណោមសម្ព័ន្ធមិត្ត អំពីតួនាទីនៃការរារាំងដែលបានពង្រីកខ្លួន រួមមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងប្រតិបត្តិការរួមគ្នា ត្រូវបានគាំទ្រយ៉ាងខ្លាំងដោយរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ។ លោក Nozdrev បានរិះគន់មេដឹកនាំជប៉ុនថា មិនត្រឹមតែមិនអើពើចំពោះការពិត៍ ដែលថាសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកដ៏ឃោឃៅមកលើប្រទេសនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីឆន្ទៈក្នុងការសហការជាមួយសហរដ្ឋអាមេរិក លើផែនការនុយក្លេអ៊ែរ ផងដែរ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img