31 C
Phnom Penh
Tuesday, July 29, 2025
- Advertisement -spot_img

រុស្ស៊ីព្រមានកាត់តំបន់ផ្ដាច់ខ្លួនរបស់ហ្សកហ្សុី រាប់បញ្ជូលជាទឹកដីរបស់ខ្លួន

- Advertisement -spot_img

អនុលេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដ៏មានឥទ្ធិពល និងជាអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា ទីក្រុងមូស្គូអាចកាត់តំបន់ផ្ដាច់ខ្លួនរបស់ប្រទេសហ្សកហ្ស៊ី រួមមានតំបន់អូសេធៀខាងត្បូង និងតំបន់អាប់ខាហ្សៀ រាប់បញ្ជូលជាទឹកដីរបស់ខ្លួន។

លោក Medvedev ដែលចាត់ទុកខ្លួនឯងថាជាអ្នកពូកែខាងបញ្ចេញវោហាសាស្រ្តនយោបាយរបស់រុស្ស៊ីចាប់តាំងពីការឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសចាប់ផ្ដើមកាលពីឆ្នាំមុន បានចោទប្រកាន់លោកខាលិចក្នុងអត្ថបទកាសែតមួយដែលចេញផ្សាយនៅថ្ងៃពុធថា បានបង្កើតភាពតានតឹងលើហ្សកហ្ស៊ី ដោយពិភាក្សាអំពីការផ្ដល់សមាជិកភាពណាតូឱ្យប្រទេសនេះ។

ទំនាក់ទំនងរុស្ស៊ីជាមួយហ្សកហ្ស៊ីបានប្រសើរឡើងនាពេលនេះ បន្ទាប់ពីមានភាពតានតឹងក្នុងឆ្នាំ ២០០៨ ជុំវិញការធ្វើសង្គ្រាមដ៏បង្ហូរឈាមក្នុងរយៈពេលខ្លីរបស់ប្រទេសទាំង២ ដើម្បីការបំបែកតំបន់អាប់ខាហ្សៀ និងអូសេទៀខាងត្បូង។

ប៉ុន្តែលោក Medvedev បាននិយាយថា ទីក្រុងមូស្គូ នឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពនោះទេ ប្រសិនបើការព្រួយបារម្ភអំពីលទ្ធភាពនៃការចូលជាសមាជិករបស់សម្ព័ន្ធភាពយោធាណាតូ ជិតក្លាយជាការពិត។

ជុំវិញបញ្ហានេះ មន្ត្រីហ្សកហ្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ពួកគេប្តេជ្ញាចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយចាត់ទុកវាជាមធ្យោបាយមួយ ដើម្បីការពារបូរណភាពទឹកដីនៃប្រទេសរបស់ពួកគេ។

ណាតូបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា៖ «ហ្សកហ្ស៊ីជាដៃគូជិតស្និទ្ធបំផុតមួយរបស់ណាតូ»។ ណាតូបន្តថា ៖ «ប្រទេសនេះប្រាថ្នាចង់ចូលរួមជាមួយសម្ព័ន្ធភាព។ យូរៗទៅ កិច្ចសហប្រតិបត្តិការជាក់ស្តែងជាច្រើនបានបង្កើតឡើងរវាងអង្គការណាតូ និងហ្សកហ្ស៊ី ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ហ្សកហ្ស៊ី និងគោលដៅនៃការធ្វើសមាហរណកម្មអឺរ៉ុប-អាត្លង់ទិក»។

គួររំឭកថា ហ្សកហ្ស៊ីបានបាត់បង់ការគ្រប់គ្រងលើតំបន់អាប់ខាហ្សៀ និងតំបន់អូសេទៀខាងត្បូង បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ ១៩៩១។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលរុស្ស៊ីធ្វើដូច្នេះ។ រុស្ស៊ី ដែលកាត់ទឹកដីគ្រីមៀរបស់អ៊ុយក្រែនរាប់បញ្ជូលជារបស់ខ្លួន ក៏ធ្វើការគំរាមកំហែងអ៊ុយក្រែនផងដែរ ពីការចូលរួមជាមួយអង្គការណាតូដោយសម្អាងថា ប្លុកនេះគំរាមកំហែងដល់សន្ដិសុខជាតិរបស់ខ្លួន។

ការព្រួយបារម្ភបែបនេះ ត្រូវបានរុស្ស៊ីប្រើធ្វើជាលេសមួយ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានអ៊ុយក្រែនទូទាំងប្រទេស ដែលចាប់ផ្ដើមកាលពីចុងខែកុម្ភៈឆ្នាំមុន ហើយបន្តអូសបន្លាយមកទល់ពេលនេះ។ នៅចុងខែកញ្ញាឆ្នាំមុនដូចគ្នា រុស្ស៊ីបានកាត់ទឹកដីអ៊ុយក្រែនថាជារបស់ខ្លួន ចំនួន៤តំបន់ធំខាងពីឆ្នាំមុនផងដែរ ដែលរួមមានតំបន់ឃើរសុន ហ្សាប៉ូរីចា ដុនណិតស្ក៍ និងលូហានស្ក៍៕

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img