27.1 C
Phnom Penh
Sunday, May 31, 2026
- Advertisement -spot_img

រុស្ស៊ីបានចុះបញ្ជី Meta Platform ចូលទៅក្នុងបញ្ជី «ជ្រុលនិយម» របស់ខ្លួន

- Advertisement -spot_img

(បរទេស)៖ បន្ទាប់ពីកើតមានសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងពិភពលោកនាំគ្នាបញ្ឈប់ប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី ជាពិសេសនោះគឺក្រុមហ៊ុនលោកខាងលិចបានដាក់ការរឹតបន្តឹងជាខ្លាំងលើប្រទេសនេះ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋាភិបាលរុស្ស៊ីបានដាក់បញ្ចូលក្រុមហ៊ុនមួយចំនួនចូលទៅក្នុងបញ្ជី «ជ្រុលនិយម» របស់ខ្លួន ហើយក្នុងនោះក៏រួមមានទាំងក្រុមហ៊ុនមេរបស់ Facebook ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពពីកាសែត Kommersant របស់រុស្ស៊ីបានរាយការណ៍មកថា ក្រសួងយុត្តិធម៌របស់រុស្ស៊ីបានបញ្ចូលក្រុមហ៊ុន Meta Platforms ដែលជាមេធំរបស់ Facebook ទៅក្នុងបញ្ជីអង្គការ «ជ្រុលនិយម» របស់ខ្លួនកាលពីថ្ងៃសុក្រកន្លងទៅនេះ។

ជាក់ស្តែងតុលាការរុស្ស៊ីធ្លាប់បានព្រមាន Meta ម្តងរួចទៅហើយក្នុងអំឡុងដើមឆ្នាំ២០២២ ខណៈមានការអះអាងថា Meta បានចូលរួមក្នុង «សកម្មភាពជ្រុលនិយម» និងបានដាក់ការរឹតបន្តឹងលើការប្រើប្រាស់ Facebook និង Instagram ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹង Platform ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកខាងលិច៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img