សំលេងបញ្ញា៖ រដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀពូទីនកំពុងពង្រឹងទំនាក់ទំនងជាមួយអតីតសាធារណរដ្ឋសូវៀត និងចិន។ នេះ កើតឡើងចំពេលមានភាពតានតឹងរវាងរុស្ស៊ី និងប្រទេសលោកខាងលិច។
លោកពូទីនបានថ្លែងសុន្ទរកថានៅឯវេទិកានៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលដឹកនាំដោយរុស្ស៊ីដែលបានបើកនៅទីក្រុងមូស្គូកាលពីថ្ងៃពុធ។ សហភាពនេះមានអតីតរដ្ឋចំនួនប្រាំគឺ រុស្ស៊ី បេឡារុស្ស កាហ្សាក់ស្ថាន អាមេនី និងកៀហ្ស៊ីស៊ីស្ថាន។
លោកពូទីនបានកត់សម្គាល់ថាអ្នកជំនាញមួយចំនួនបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ។
ប៉ុន្តែគាត់បាននិយាយ ថា ៖« មិនមានអ្វីកើតឡើងឬកំពុងកើតឡើងនៅពេលនេះទេ ហើយច្បាស់ណាស់ថា នឹងមិនកើតឡើងទាល់តែសោះ » ។
ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko និងមេដឹកនាំនៃប្រទេសចំនួនបួនផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកចូលរួម។ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ។លោក Mishustin បាននិយាយថា ៖
រុស្ស៊ីនិងចិនកំពុងឈររួមគ្នាប្រឆាំងនឹងការប៉ុនប៉ងរបស់បណ្តាប្រទេសលោកខាងលិចក្នុងការប្រើប្រាស់ទណ្ឌកម្មខុសច្បាប់ដើម្បីរក្សាឥទ្ធិពលរបស់ពួកគេលើពិភពលោក និងដាក់ឆន្ទៈរបស់ពួកគេលើប្រទេសដទៃទៀត។ប្រទេសលោកខាងលិចបានកំពុងបង្ហាញថាពួកគេកំពុងរួបរួមគ្នា។ នៅឯកិច្ចប្រជុំកំពូលនៃក្រុមទាំងប្រាំពីរនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ពួកគេបានប្រកាសថាពួកគេនឹងផ្តល់ការគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន។


ដោយគិរីដងរែក




