25.1 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

រុស្ស៊ីថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF នឹងបង្កហានិភ័យសន្តិសុខបន្ថែមទៀត

- Advertisement -spot_img

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាហាមឃាត់មីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យម គឺជាទង្វើបំផ្លិចបំផ្លាញ ដែលបានបង្កើតភាពខ្វះចន្លោះ និងបង្កហានិភ័យសន្តិសុខបន្ថែមទៀត។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) នៅក្នុងខែសីហា ឆ្នាំ២០១៩ គឺជាការបំផ្លិចបំផ្លាញ។

លោកស្រីបាននិយាយយ៉ាយដូច្នេះថា សន្ធិសញ្ញា INF មានអាយុកាលមិនកំណត់ ហើយអាចផ្តល់នូវការអត់ធ្មត់ដែលអាចព្យាករណ៍បាន នៅក្នុងវិស័យមីស៊ីលសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ។

ការលើកឡើងខាងលើនេះរបស់លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា ត្រូវបានធ្វើឡើងក្នុងឱកាសខួបលើកទី៣៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញា INF ដោយអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan និងអគ្គលេខាធិការសហភាពសូវៀត លោក Mikhail Gorbachev ក្នុងឆ្នាំ១៩៨៧៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img