25.1 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

រុស្ស៉ី ពង្រឹងយោធាក្រោយហ្វាំងឡង់ចូលជាសមាជិក NATO

- Advertisement -spot_img

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក អាឡិចសាន់ដឺ គ្រូសកូ (Alexander Grushko) បាននិយាយថា ទីក្រុងមូស្គូនឹងពង្រឹងសមត្ថភាពយោធារបស់ខ្លួន នៅក្នុងតំបន់ភាគខាងលិច និងភាគពាយ័ព្យ ដើម្បីជាការឆ្លើយតបទៅនឹងការរំពឹងទុកថាហ្វាំងឡង់ នឹងក្លាយជាសមាជិកអង្គការណាតូ (NATO) នៅថ្ងៃអង្គារសប្ដាហ៍នេះ។

ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូ កាលពីឆ្នាំ២០២២ បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន។ ហ្វាំងឡង់មានព្រំដែនប្រវែង ១,៣០០គីឡូម៉ែត្រ ជាមួយរុស្ស៉ី ដែលងាយនឹងប្រឈមជាមួយទីក្រុងមូស្គូក្នុងករណីមានបញ្ហាកើតឡើង។ លោក គ្រូសកូ បានប្រាប់ RIA យ៉ាងដូច្នេះថា «យើងនឹងពង្រឹងសក្ដានុពលយោធា របស់យើង នៅភាគខាងលិច និងភាគពាយ័ព្យ។ ក្នុងករណីដែលកងកម្លាំងនៃសមាជិកណាតូផ្សេងទៀត ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសហ្វាំងឡង់ យើងនឹងចាត់វិធានការបន្ថែម ដើម្បីធានាសន្តិសុខរុស្ស៉ី ប្រកបដោយភាពជឿជាក់»។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) ក៏ធ្លាប់បានលើកឡើងដែរថា រុស្ស៉ីកំពុងចាត់វិធានការឆ្លើយតបយ៉ាង សមស្រប ហើយនឹងបង្កើតអង្គភាព និងកងពលតូចចំនួន១២ នៅក្នុងតំបន់យោធាភាគខាងលិចរបស់ខ្លួន៕

ប្រភព MacauBusiness.com ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img