27.8 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

រុស្ស៉ី ចល័តយន្ដហោះចម្បាំង លើតំបន់គ្រីមៀ

- Advertisement -spot_img

ក្រសួងការពារជាតិរុស្ស៉ី បាន ឱ្យដឹងថាកងកម្លាំងរបស់ខ្លួនបានចល័តយន្ដហោះចម្បាំង ២គ្រឿង នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីរារាំងយន្ដហោះដ្រូនអាមេរិក ចំនួន ២គ្រឿង កុំឱ្យហោះបំពានចូលតំបន់ព្រំដែនរុស្ស៉ី នៅលើសមុទ្រខ្មៅ។

ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ទៀតថាយន្ដហោះដ្រូនអាមេរិកត្រូវបានប្រទះឃើញនៅក្បែរតំបន់គ្រីមៀ និងកំពុងហោះក្នុងទិសដៅឆ្ពោះទៅកាន់ព្រំដែនរុស្ស៉ី ដើម្បីធ្វើបេសកកម្មស៊ើបការណ៍។ សេចក្ដីថ្លែងការណ៍នេះដដែលបានបន្ថែមដូច្នេះថា «ជាលទ្ធផលនៃសកម្មភាព រ បស់កងកម្លាំងប្រឆាំងយន្តហោះចម្បាំង យន្ដហោះដ្រូនអាមេរិកបានប្ដូរទិសដៅហោះហើររបស់ខ្លួន ហើយបានចាកចេញពីតំបន់ដែលពួកគេកំពុងប្រមូលព័ត៌មាន សម្ងាត់»។

សហរដ្ឋអាមេរិកមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនោះទេ ឆ្លើយតបទៅនឹងការអះអាងរបស់ក្រសួងការពារជាតិរុស្ស៉ី៕

ប្រភព Reuters ប្រែសម្រួលដោយគិរិដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img