27 C
Phnom Penh
Wednesday, June 10, 2026
- Advertisement -spot_img

រុស្ស៉ីទទូចឱ្យអាមេរិក និង NATO ឈប់ផ្គត់ផ្គង់អាវុធ បើពួកគេពិតជាចង់ជួយដោះស្រាយ វិបត្តិអ៊ុយក្រែន

- Advertisement -spot_img

(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ជាថ្មីម្តងទៀត បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអង្គការ NATO បញ្ឈប់ការផ្គត់ផ្គង់សព្វាវុធឱ្យរដ្ឋាភិបាលទីក្រុងកៀវ ប្រសិនបើពួកគេពិតជាមានបំណង ចង់ដោះស្រាយវិបត្តិអ៊ុយក្រែនមែននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Xinhua នៅថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយ សារទីភ្នាក់ងារព័ត៌មានចិន Xinhua លោក Lavrov បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើអាមេរិក និង NATO ពិតជាចង់ដោះស្រាយ វិបត្តិអ៊ុយក្រែនប្រាកដមែន គឺជំហានដំបូងបំផុត ពួកគេគួរតែភ្ញាក់ខ្លួនឡើង ហើយឈប់ផ្គត់ផ្គង់សព្វាវុធឱ្យទីក្រុងកៀវតទៅទៀត»។

គួរបញ្ជាក់ថា កន្លងមកនេះ ទីក្រុងមូស្គូបានព្រមានទីក្រុងវ៉ាស៉ីនតោនប៉ុន្មានលើករួចហើយ ចំពោះការបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដោយចោទថា អាមេរិកព្យាយាមចាក់ប្រេងទៅលើភ្លើងសង្រ្គាម។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុប បាននាំគ្នាផ្គត់ផ្គង់សព្វាវុធសរុប ជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដល់រដ្ឋាភិបាលទីក្រុងកៀវ សម្រាប់ការតស៊ូប្រយុទ្ធប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៉ី។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានស្នើសុំសភាអាមេរិកនូវ កញ្ចប់ជំនួយទំហំ៣៣ពាន់លានដុល្លារបន្ថែមទៀត សម្រាប់អ៊ុយក្រែនផងដែរ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img