25.1 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

រុស្ស៉ីត្រូវតែរំដោះទឹកដីដែលខ្លួនកាន់កាប់ ពីអ៊ុយក្រែនមកវិញ

- Advertisement -spot_img

(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថាកងកម្លាំងរុស្ស៉ីនៅតែកំណត់គោលដៅ លើការដណ្តើមយកផ្នែកខ្លះនៃភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលទីក្រុងមូស្គូបានកាត់បញ្ចូលជាទឹកដីរបស់ខ្លួន។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

យ៉ាងនេះក្តី វិមានក្រឹមឡាំងមិនបានបញ្ជាក់ថា វាជាគោលដៅទាំងស្រុងនៃយុទ្ធនាការយោធារបស់ខ្លួនទេ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) ហាក់ដូចជាចង់សង្កត់ធ្ងន់តែលើដែនកំណត់ទឹកដីអ៊ុយក្រែន ដែលរុស្ស៊ីបានកាត់យកតែប៉ុណ្ណោះ។

នៅពេលត្រូវបានសួរថា តើរុស្ស៊ីមានគម្រោងដាក់បញ្ចូលទឹកដីណាមួយបន្ថែមទៀត លើសពីតំបន់ទាំង៤ នេះទេ? លោក ប៉េសកូវ បានគូសបញ្ជាក់ថា «នៅមិនទាន់មានសេចក្តីថ្លែងការណាមួយក្នុងរឿងនេះទេ ប៉ុន្តែការងារជាច្រើននៅចំពោះមុខ គឺការរំដោះទឹកដីនៅក្នុងតំបន់ថ្មីមួយចំនួននៃសហព័ន្ធរុស្ស៊ី។ ខ្ញុំចង់មានន័យថា ជាផ្នែកមួយនៃតំបន់ដូណេត ដែលបានក្លាយជាផ្នែកនៃរុស្ស៊ី ហើយបន្ទាប់មកត្រូវបានកាន់កាប់ឡើងវិញដោយកងទ័ពអ៊ុយក្រែន»។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានដាក់បញ្ចូលទឹកដីចំនួន ៤ផ្នែករបស់អ៊ុយក្រែន គឺតំបន់ដូណេត (Donetsk) លូហាន់ (Luhansk) ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) និងខឺសុន (Kherson) ក្រោយការធ្វើប្រជាមតិដែលទីក្រុងកៀវ និងលោកខាងលិចចាត់ទុកជារឿងខុសច្បាប់។ រហូតមកដល់ពេលនេះ គ្មានខេត្តណាមួយដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់រុស្ស៊ីទាំងស្រុងនោះទេ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img