25.1 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

រុស្សុីប្រកាសពីការដណ្តើមយកបានទីក្រុង Bakhmut របស់អ៊ុយក្រែន

- Advertisement -spot_img

ក្រុមទាហានស៊ីឈ្នួល វេកណឺ (Wagner) របស់រុស្ស៊ី នៅថ្ងៃចន្ទនេះ បានប្រកាសជាផ្លូវការពីដណ្តើមបានទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើត អ៊ុយក្រែន ជាទីតាំងនៃការប្រយុទ្ធគ្នាយូរជាងគេនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដោយអះអាងថាទាហានរបស់ខ្លួនឥឡូវនេះកំពុងគ្រប់គ្រងអគាររដ្ឋបាលដ៏សំខាន់នៃទីក្រុង មួយនេះ។

លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុន Wagner បានឲ្យដឹងតាមបណ្តាញ Telegram ភ្ជាប់ជាមួយវីដេអូមួយដែលមានបង្ហាញទង់ជាតិ អម ដោយសារយ៉ាងដូច្នេះថា «នេះ ជា ក្រុមហ៊ុន យោធា ឯកជន Wagner ហើយគឺពួកគេទាំងនេះជាអ្នក ដណ្តើបានបាកមូត។ មេបញ្ជាការនៃអង្គភាពកំពុងកាន់កាប់សាលាក្រុងបាកមូត ដោយទីតាំងទាំងមូលមានដោតទង់ជាតិរុស្ស៊ី»។ តែខាងអ៊ុយក្រែន នៅតែទទូចថាកងកម្លាំងរបស់ខ្លួនកំពុងតស៊ូប្រយុទ្ធការពារទីក្រុងបាកមូត។

គួរបញ្ជាក់ថា ក្រុមទាហាស៉ីឈ្នួល Wagner បានគាំទ្រប្រតិបត្តិការរបស់កងទ័ពរុស្ស៊ីពេញមួយការវាយលុកដើម្បីឡោមព័ទ្ធទីក្រុងបាកមូត ដែលភាគីទាំងពីរបានចំណាយកម្លាំង វាយលុកយ៉ាងច្រើន ទោះបីជាមានការអះអាងពីក្រុមអ្នកវិភាគថាទីក្រុងនេះមានតម្លៃជាយុទ្ធសាស្ត្រតិចតួចក៏ដោយ៕

ប្រភព Telegram ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img