ប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់លោកគ្រូ មហាជ័យ ដែលមានឈ្មោះ ពិតថា ឆេង ប៉េងគុណ បានរៀបចំពិធីបុណ្យរម្លឹក នឹកគុណដល់ ស្តេចនាគនៅកណ្ដាលទន្លេចតុមុខ ដើម្បីសុំសេចក្ដីសុខសប្បាយ នេះបើយោងតាមការរៀបរាប់របស់ លោកអ៊ឹម ជីវ៉ា នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នេះ។
ការធ្វើវិធីរបស់លោកគ្រូ មហាជ័យ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីលោកគ្រូ រូប នេះបានបង្ហាញពីសកម្មភាពធ្វើ ពិធីបួងសួងដល់ស្តេចនាគរាជ្យ ហើយនៅពេលនោះថា មានបារមីព្រះម៉ែនាគចូលសន្ធិតធ្វើឲ្យ គ្រូមហា ជ័យ ចូលរូបរេរាំ យ៉ាងល្វតល្វន់ ហើយថែមទាំងមានការថតវីដេអូផ្សាយផ្ទាល់នៅលើ បណ្តាញសង្គមហ្វេសប៊ុក ថែមទៀតផង ។
ស្រាប់តែនៅវេលាម៉ោង ៦ និង ៥៥ នាទីល្ងាចថ្ងៃព្រហសត្បិ៍នេះមានគណនីហ្វេសប៊ុក ឈ្មោះ Pee Peng King បានបង្ហោះសារថា « ក្នុង នាមខ្ញុំជាអង្គព្រះស្នងលោកតា សេនាប្រមុខនាគខ្មៅ ដោយការគោរព ខ្ញុំសូមគោរពអញ្ចើញ លោកគ្រូ មហាជ័យ សាកល្បងវិជ្ចាការ ដោយល្បីលោកគ្រូ ពូជពង្សនាគ ចឹងខ្ញុំដាក់អង្គព្រះស្នង យាងមក សម្ដែងឫទ្ធិដូចជា ៖ លេងទឹកក្ដៅ កាត់អណ្ដាត ចាក់បំពងក ចាក់ មាត់ ដើរលើភ្លើង ដោយការគោរព សូមលោកគ្រូ ដើម្បីបញ្ចាក់ពីភាពបរិសុទ្ធ នៃបារមី តើលោកគ្រូហ៊ានទេ ? ដោយក្ដីគោរពពីខ្ញុំ
សូមអញ្ចើញដោយសេរី ថ្ងៃណាក៏បាន ដើម្បីបញ្ចាក់ពីភាពបរិសុទ្ធ នៃ ជំនឿ កុំអោយបងប្អូនមានការសង្ស័យ ។ ពីខ្ញុំអ្នកស្នងរូប លោកតា សេនាប្រមុខនាគខ្មៅ » ។
កាលពីពេលកន្លងទៅនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើលោកគ្រូ មហាជ័យបន្ទាប់ពីបានចេញមកអះអាងថា ខ្លួនមានប្ញទ្ធីបារមី ពូកែអស្ចារ្យ អាចសុំទឹកភ្លៀងធ្លាក់មកយ៉ាង ត្រជាក់ត្រជុំ និង ព្រមជាមួយផ្គរ រន្ទះ ខណៈចំពេលរដូវកក់ខែ ពោលគឺ បន្ទាប់អាចហៅ ភ្លៀងបាន ក៏ អាចមើលឃើញ នាគ ទេវតា ទៀតផង ដោយមិនខ្វល់មហាជនណា រិះគន់ សើចចំអកឡើយ អ្នកណាជឿ ក៏ ជឿអ្នកណាមិនជឿ ក៏ហីទៅ ៕
ដោយ៖សារព័ត៌មានគីដងរែក