24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

របួសជើង Mane ត្រូវខកខានប្រកួតដំបូងក្នុងពូល A ពេលប៉ះហូឡង់ បើកឆាក World Cup 2022

- Advertisement -spot_img

(កាតា)៖ មន្ត្រីប្រចាំក្រុមជម្រើសជាតិសេណេហ្គាល់ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធឆ្នើម Sadio Mane និងខកខានការប្រកួតបើកឆាកប៉ះក្រុមហូឡង់ ដែលស្ថិតក្នុងពូល A នៃការជួយដណ្តើម ៣ពិន្ទុយ៉ាងសំខាន់របស់ពួកគេសម្រាប់ការប្រជែងពាន FIFA World Cup 2022 នៅប្រទេសកាតា។

Mane ត្រូវបានជ្រើសចូលក្រុមជម្រើសជាតិសេណេហ្គាល់ សម្រាប់ការត្រៀមប្រជែងពានបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា បើទោះបីជាត្រូវបានបង្ខំឲ្យដកចេញពីការប្រកួតរបស់ក្លិប Bayern Munich កាលពីសប្តាហ៍មុន។

ខណៈដែលក្លិប Bayern Munich បានបញ្ជាក់ថា «ខ្សែប្រយុទ្ធ Mane មានបញ្ហារបួសសរសៃពួខាងស្តាំរបស់គាត់»។ ក៏ប៉ុន្តែគ្រូបង្វឹកក្រុមសេណេហ្គាល់ បានលើកឡើងថា «Mane មិនត្រូវការព្យាបាលដោយការវះកាត់នោះទេ»។

បញ្ជាក់ផងថា សម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់ និងប៉ះក្រុមហូឡង់ នាថ្ងៃទី២១ ខែវិច្ឆិកានេះ មុនបន្តប៉ះក្រុម្ចាស់ផ្ទះកាតា នាថ្ងៃទី២៥ និងប៉ក្រុមអេក្វាឌ័រ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕

ប្រភព Mail Online ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img