26 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

របាំងផ្លូវ ត្រូវប៉ាន់ ក្នុងចូលឆ្នាំខ្មែរ

- Advertisement -spot_img

បុរសម្នាក់បានបើករថយន្តlexusNX200t មួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ គល់ស្ពាន៥មករា បណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចគល់ស្ពាន៥មករាខាងកើត ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក lexusNX200t ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2AQ-5922 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុករបាំងថ្មគល់ស្ពាន៥មករា យ៉ាងពេញទំហឹងបណ្តាលឲ្យបាក់មួយកង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតខ្ទេចមួយកំណាត់ ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កបានបើកទ្វារគេច ពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅ ផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img