តើលោកអ្នកមានចំងល់ទេតើហេតុអ្វីបាន Range Rover Evoque ត្រូវបានបង្កើតឡើង កំឡុងពេលដែលម៉ូដែលផ្សេងៗរបស់ Land Rover មានមុខងារពិសេសៗជាច្រើន និងអាចផ្ដល់នូវជម្រើសប្រភេទរថយន្តទៅតាមអ្វីដែលអតិថិជនចង់បាន?ប្រសិនបើលោកអ្នកក្លាយជាម្ចាស់រថយន្តដ៏តូចច្រឡឹង សមល្មមមិនទាស់ភ្នែកនេះ តើវាអាចផ្ដល់នូវភាពអស្ចារ្យអ្វីខ្លះនៅពេលដែលលោកអ្នកបានបើកបររថយន្តនេះ?
Range Rover Evoque ជាម៉ូដែលមួយក្នុងចំណោមម៉ូដែលនានាដែលលេចធ្លោរបស់ត្រកូល Range Rover ពីព្រោះវាមានរូបរាងពិសេស និងប្លែកដាច់ពីគេ។ វាមើលទៅឆើតឆាយ ស្រស់ស្អាត ទាក់ទាញ និងទាន់សម័យ ដែលសាកសមសម្រាប់មនុស្សគ្រប់វ័យនាសម័យថ្មី។ មិនខុសពីសេរីឆ្នាំមុនៗទេ សម្រាប់រូបរាងនៃម៉ូដែល Evoque ឆ្នាំ2022 ថ្មីនេះបានយកលំនាំពីរូបរាង របស់ Range Rover Sport HST។ ផ្នែកខាងក្នុង និងខាងក្រៅរបស់ The New Range Rover Evoque ក៏ត្រូវបានអាប់ដេតអោយកាន់តែល្អប្រសើរជាងមុន ជាពិសេសការប្រើប្រាស់នូវវត្ថុធាតុដើមដូចជាស្បែកពូក ជ័រ ឬប្រភេទឈើ ដែលធានាបានគុណភាព គង់វង្ស យូរអង្វែង មិនងាយខូចខាត និងជួយរក្សាការពារបរិស្ថាន ក្រៅពីនេះ បច្ចេកវិជ្ជាការតរភ្ជាប់នឹងព័ត៌មានកម្សាន្តដែលបានបំពាក់លើរថយន្តជាមួយអេក្រង់ទំហំដល់ទៅ 10អ៊ីង និងមានប្រព័ន្ធសម្លេង (Meridian Sound System ) 13- speaker 400W ដែលនាំមកនូវការភ្ជាប់ទំនាក់ទំនង និងគុណភាពសំឡេងឮច្បាស់ល្អមិនថាសម្រាប់ការចាក់តន្រ្តី ឬនិយាយទូរស័ព្ទ។
សន្ទុះស្ទុះខ្លាំង ពី 0-100km/h ចំនាយពេលត្រឹមតែ 6.8 វិនាទី។ ប្រើប្រាស់ប្រអប់លេខអូតូប្រាំបួន ប្រព័ន្ធ Terrain Response 2 ដែលធ្វើអោយសមត្ថភាពក្នុងការបើកបរនៅលើដងផ្លូវកាន់ល្អប្រសើរ។
សូមបញ្ជាក់ផងដែរថារថយន្តនេះទទួលបានពានរង្វាន់ Business Motoring Awards សម្រាប់រថយន្តប្រភេទ SUV មធ្យមល្អបំផុតនាឆ្នាំ2021។
សរុមមកវិញ Evoque ទទួលបានភាពជោគជ័យជាច្រើនតាមរយៈការក្លាយជារថយន្តប្រភេទ SUV ទំហំមធ្យមដែលមានរូបរាងដ៏ទាក់ទាញប្លែកភ្នែក ប៉ុន្តែវាអាចប្រើប្រាស់បានមិនចាញ់ម៉ូដែលSUVដទៃរបស់ Land Rover នោះទេអាចនិយាយបានថាវាផ្ដល់នូវផាសុកភាព ជាជាងរថយន្តបែបស្ព័រ ជាមួយនឹងសមត្ថភាពក្នុងការបើកបរយ៉ាងល្អប្រសើរ។
Land Rover Cambodia បើកទទួលការកម្ម៉ង់ហើយសម្រាប់ម៉ូដែល The New Range Rover Evoque ឆ្នាំ2022។លោកអ្នកអាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 070 999 111 ឬទំព័រហ្វេសប៊ុកផ្លូវការ Land Rover Cambodia (KH)។
លោកក៏អាចអញ្ជើញមកកាន់អគារតាំងលក់យើងខ្ញុំដោយផ្ទាល់ដែលមានទីតាំងនៅ អគារតាំងលេខ 264A មហាវិថីសហព័ន្ធរុស្សី។
ចុចទីនេះដើម្បីមើលផែនទី:https://goo.gl/maps/zx76WJ7gNjh5KFR28
អត្ថបទ និងរូបភាពដោយ Kiridangrek