20.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

រថយន្តបុកនឹងម៉ូតូ រ៉ឺម៉កបណ្ដាលអោយស្លាប់ម្នាក់ និងរបួស៤នាក់

- Advertisement -spot_img

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលអោយបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែង ។
រថយន្តម៉ាកPrius មួយគ្រឿងបានបុកម៉ូតូសណ្ដោងរ៉ឺម៉ក ពេញទំហឹងបណ្ដាលអោយខ្ទេច និងឆេះរ៉ឺម៉កចំណែកបុរសអ្នកបើកបានស្លាប់ ចំណែកអ្នករួមដំណើរ៤ នាក់ទៀតរងរបួស ។

ហេតុការណ៍ខាងលើបានកើតឡើងនៅជិត១២អាធាត្រថ្ងៃទី៣ ខែកក្កដាឆ្នាំ ២០២៣នៅចំណុចផ្លូវបំបែកជាបួនបាខែងចាស់ស្ថិតនៅ ភូមិគ្រួសសង្កាត់ស្វាយ ដង្គំក្រុងសៀមរាប។ ម្ចាស់រថយន្តពាក់ស្លាកលេខភ្នំពេញបានគេចខ្លួនបាត់ និងមិនស្គាល់អត្តសញ្ញាណបើកបរ ក្នុងទិសដៅពីជើងទៅត្បូង ។

តាមរបាយការណ៍ពីសមត្ថកិច្ចលុះបើកបរដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាកហុងដាឌ្រីមពាក់ ស្លាកលេខសៀមរាប ។ បុរសដែលបានស្លាប់មានឈ្មោះធិសក្តិ វ័នរស់នៅភូមិប្រិយ៍ក្មេងឃុំខ្នាតស្រុកពួកបើកបរក្នុងទិសដៅពីកើតទៅ លិច ។

ក្រោយកើតហេតុខាងជំនាញបានចុះវាស់វែង និងជួយសង្រ្គោះជនរងគ្រោះទៅមន្ទីរពេទ្យក៏ដូចជាប្រមូលវត្ថុតាង និងប្រគល់សាកសព ជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី ។ សមត្ថកិច្ចបញ្ជាក់ថាមូលហេតុដែលបណ្ដាលអោយគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពី បើកបរក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្ន ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img