28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

រថយន្តធន់ធ្ងន់មួយគ្រឿងបានដឹកបង្កងខុសច្បាប់ និងមិនមានការលិខិតបញ្ជាក់ពីគុណភាពផ្នែករោគសាស្រ្ត ជិតមួយតោន

- Advertisement -spot_img

រថយន្តធន់ធ្ងន់មួយគ្រឿងបានដឹកបង្កងខុសច្បាប់ និងគ្មានលិខិតបញ្ជាក់អំពីគុណភាពនាំចូល​ និងនាំចូល​ផលិតផលជលផលគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល ជិតមួយតោន ដែលដឹកមកពីក្រៅប្រទេសយកមកលក់នៅស្រុកខ្មែរ ក៏ប៉ុន្តែត្រូវបានមន្រ្តីជំនាញរបស់នាយខណ្ឌរដ្ឋបាលជលផលកណ្តាល និងគណៈបញ្ជាការឯកភាពខេត្តកណ្តាល បានធ្វើការឃាត់បាន និងធ្វើការសាកសួរ។

លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាលបានឲ្យដឹងថា បន្ទាប់ពី មានការចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល កាលពីយប់រំលងអាទ្រាធនាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ជាមួយនិងមន្រ្តីកងរាជអាវុធបានធ្វើការចុះឃាត់ រថរថយន្តមួយគ្រឿង មានស្លាកលេខភ្នំពេញ 3G-5776 ជាមួយនឹងបង្កងខុសច្បាប់ចំនួន២៦ធុង ស្ថិតនៅចន្លោះគីឡូម៉ែត្រ៣៤-៣៥ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយ សារម្ចាស់រថយន្តនេះមិនព្រមសហការគ្នាជាមួយកម្លាំងសមត្ថកិច្ច បើទោះបីមន្រ្តីជំនាញធ្វើការណែនាំ និងព្រមានមួយដងជាពីរដងមកហើយនោះ។

លោក ហេង សុភារិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់រថយន្តនេះរួមទាំងថៅកែបង្កង នោះពុំមានលិខិតស្នាមត្រឹមត្រូវក្នុងការដឹកជញ្ជូន(ដឹកអនាធិបតេយ្យ) ហើយសម្ថកិច្ច ក៏ធ្លាប់បានចុះណែនាំ និងព្រមានពីរបីដងហើយតែមិនព្រមសហការ ថែមទាំងប្រើសម្តីមិនគប្បីប្រមាថដល់ដែនសមត្ថកិច្ចផងដែរដូច្នេះ ឯកឧត្តមអភិបាលខេត្តកណ្តាលបានបញ្ជាឲ្យធ្វើការឃាត់រថយន្តនេះ រួមទាំងវត្ថុតាងតែម្តងដើម្បីកសាងនីតិវិធីទៅតាមច្បាប់ជាធរមាន។ យ៉ាងណាក៏ដោយលោក ហេង សុភារិទ្ធក៏បាន បញ្ជាក់ផងដែរថា បង្កងដែលបានរឹបអូសបានជិតមួយតោននេះត្រូវបានងាប់ស្អុយរលួយអស់ ហើយគណៈកម្មាការសម្រេចកប់ចោលនារសៀលនេះផងដែរ បន្ទាប់ពីមានការសម្រេចរបស់អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើននោះ។

ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ បានអះអាងផងដែរថា ក្រោយមានការណែនាំពីរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចង្អុលបង្ហាញពីអភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន នាយខណ្ឌរដ្ឋបាលជលផលកណ្តាល ក្នុងគោលបំណងរក្សាសុខភាព និងសុវត្ថិភាពចំណីអាហារដល់បងប្អូនប្រជាពលរដ្ឋខេត្តកណ្តាលក៏ដូចជាបងប្អូននៅទូទាំងប្រទេសនោះ នឹងខិតខំចាត់វិធានការឲ្យដូចជាភ្លៀងរលឹមចំពោះបទល្មើសជល់ផល ទាំងនេសាទខុសច្បាប់ និងការដឹកជញ្ជូនមិនមានភាពប្រក្រតី មិនមានគុណភាពត្រឹមត្រូវ និងច្បាស់លាស់ជាដើមនោះ៕


​សូមបញ្ជាក់ថា៖​ បេីយោងតាមច្បាប់ស្ដីពីជលផលមាត្រា៩៣​ ចំណុច៦​ បានបញ្ជាក់ថា​ កានាំចេញនាំចូល​ផលិតផលជលផលគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពផ្នែករោគសាស្រ្តជលផល គឺជាកាខុសនឹងច្បាប់ស្ដីពីជលផល។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img