25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មអះអាង ឆ្នាំ ២០២៤ គ្រប់ការផ្តល់សេវាកម្មនឹងប្រើប្រាស់តាមអនឡាញ

- Advertisement -spot_img

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា ឆ្នាំ២០២៤ក្រសួងនឹងជំរុញរាល់ការផ្តល់សេវាផ្សេងៗរបស់ក្រសួងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពោលគឺរៀបចំតាមប្រព័ន្ធអនឡាញទាំងអស់។

ការលើកឡើងនេះស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលជំរុញឲ្យគ្រប់ស្ថាប័នជាតិទាំងអស់រុញការផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចសកល។ ទាក់ទងការៀបចំការផ្តល់សេវាតាមអនឡាញ បើតាមលោករដ្ឋមន្រ្តីក្រសួងបានបង្កើតច្រកចេញចូលតែមួយ Onestopservicewindowក្នុងន័យបម្រើការផ្តល់សេវាឲ្យបានឆាប់រហ័សមានប្រសិទ្ធភាពកាត់បន្ថយចំណាយពេលវេលារបស់អ្នកប្រើប្រាស់។

លោករដ្ឋមន្រ្តីអះអាងថា សេវាសាធាណៈជាតម្រូវការចាំបាច់របស់វិស័យឯកជន ដែលចាំបាច់ស្ថាប័នជាតិត្រូវបន្តសម្រួលឆ្លើយតបតាមបរិបទនៃបច្ចេកវិទ្យានិងស្ថានភាពនៃប្រកួតប្រជែងនាពេលបច្ចុប្បន្ន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img