25.9 C
Phnom Penh
Friday, August 1, 2025
- Advertisement -spot_img

រដ្ឋមន្រ្តីការពារជាតិចិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សុី

- Advertisement -spot_img

ក្រសួងការពារជាតិចិន បានប្រកាសនៅថ្ងៃចន្ទនេះថា រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) នឹងបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី និងបេឡារុស នាសប្តាហ៍នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយយ៉ាងដូច្នេះថា «តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) និងរដ្ឋមន្រ្តីការពារជាតិបេឡារុស លោក វិចទ័រ ក្រនីន (Viktor Khrenin) រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីចូលរួមសន្និសីទទីក្រុងមូស្គូស្តីពីសន្តិសុខអន្តរជាតិលើកទី១១ ហើយបំពេញទស្សនកិច្ច នៅប្រទេសបេឡារុស ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ ខែសីហា»។

កាលពីខែមេសា ឆ្នាំនេះ លោក លី ក៏បានបំពេញទស្សនកិច្ចទៅកាន់រុស្ស៉ី ម្តងរួចមកហើយផងដែរ។ ចំណែកកាលពីខែមុន ជំនួយការម្នាក់ របស់លោក វ៉្លាឌីមៀ ពូទីន បានបង្ហើបឱ្យដឹងថា លោកប្រធានាធិបតីរុស្ស៉ី មានផែនការបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នាខែតុលា ខាងមុខ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងមូស្គូ ហើយប្រកាសថា ទំនាក់ទំនងរវាង ប្រទេសទាំងពីរ បានឈានដល់សករាជថ្មីមួយ។

ចំណងទាក់ទងរវាងចិននិងរុស្ស៉ី កាន់តែមានភាពជិតស្និទ្ធខ្លាំងឡើង បន្ទាប់ពីទីក្រុងមូស្គបានចាប់ផ្តើមធ្វើសង្រ្គាមឈ្លានពាន លើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រុមប្រទេសលោកខាងលិច បានព្រួតគ្នាដាក់ទណ្ឌកម្មយ៉ាងចាស់ដៃទៅលើរុស្ស៉ី។ រីឯទីក្រុងប៉េកាំង គឺមិនបានចូលរួមដាក់ទណ្ឌកម្ម ឬក៏ថ្កោលទោសសកម្មភាព របស់រុស្ស៉ី ឡើយ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img