23.1 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលគូស បញ្ជាក់ពីដំណាក់កាលថ្មី ក្នុងសង្គ្រាម នៅហ្គាហ្សា

- Advertisement -spot_img

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant កាលពីថ្ងៃទី៤ ខែមករា បានគូសបញ្ជាក់អំពីដំណាក់កាលថ្មី នៃសង្គ្រាមរបស់អ៊ុស្រាអែលនៅហ្គាហ្សា វិធីសាស្ត្រដែលមានគោលដៅបន្ថែមទៀតនៅភាគខាងជើង និងការតាមប្រមាញ់បន្ថែមទៀត ចំពោះមេដឹកនាំក្រុមហាម៉ាសនៅភាគខាងត្បូង ខណៈអ៊ីស្រាអែលស្វែងរកការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់កំពុងកាន់កាប់ ដោយក្រុមហាម៉ាស។ ក្រោមសម្ពាធអន្តរជាតិ និងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច អ៊ីស្រាអែលបាននឹងកំពុងដកកងកម្លាំងរបស់ខ្លួននៅតំបន់ហ្គាហ្សាដើម្បីអនុញ្ញាតឱ្យក្រុមបម្រុងរាប់ពាន់នាក់ ត្រឡប់ទៅធ្វើការវិញ។

លោក Gallant បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនៅភាគខាងជើង នឹងរួមបញ្ចូល ការវាយឆ្មក់ ការរុះរើផ្លូវរូងក្រោមដី ការវាយប្រហារតាមផ្លូវអាកាស និង និងប្រតិបត្តិការកងកម្លាំងពិសេស … នៅភាគខាងត្បូងដែលភាគច្រើននៃប្រជាជន 2.3 លាននាក់នៅហ្គាហ្សា ឥឡូវនេះរស់នៅក្នុងតង់ និងកន្លែងស្នាក់នៅបណ្ដោះអាសន្នផ្សេងទៀត ការផ្ដោតសំខាន់ លើការលុបបំបាត់មេដឹកនាំក្រុមហាម៉ាស និងការជួយសង្គ្រោះចំណាប់ខ្មាំងអ៊ុស្រាអែលប្រហែល 130 នាក់ ដែលនៅសេសសល់ពីចំនួន 240នាក់ ដែលត្រូវបានចាប់កាលពីថ្ងៃទី 7 ខែតុលា។ លោក Gallantបាននិយាយថា បន្ទាប់ពីសង្គ្រាម / Hamasនឹងមិនអាចគ្រប់គ្រងតំបន់ Gaza ទៀតទេដោយលោកបាននិយាយថា នឹងត្រូវគ្រប់គ្រងដោយស្ថាប័នប៉ាឡេស្ទីន ដរាបណាគ្មានការគំរាមកំហែងដល់អីស្រាអែល។ មន្ត្រីសុខាភិបាលហ្គាហ្សា បាននិយាយថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ការបាញ់ផ្លោងរបស់ម៉ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្គ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង 20នាក់ រួមទាំង 16នាក់នៅតំបន់ឆ្នេរភាគខាងត្បូង ដែលពោរពេញ ទៅដោយអ្នកភៀសខ្លួនចេញពីផ្នែកផ្សេងទៀត នៃតំបន់ជុំវិញ។

អ្នកស្រុក Gaza បាន និយាយថា យន្តហោះ និងរថក្រោះ របស់អីស្រាអែល ក៏បានទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួនពីរផ្សេងទៀត ដោយជំរុញឱ្យមនុស្សជាច្រើន ធ្វើដំណើរឆ្ពោះទៅភាគខាង ត្បូង។ សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុម ហាម៉ាសកំពុងខិតជិតដល់រយៈពេល ៣ខែ ចំ ពេលដែលមានការព្រួយបារម្ភជាអន្តរជាតិថា ជម្លោះនឹងរីករាលដាលហួសពីតំបន់ហ្គាហ្សាទៅកាន់តំបន់ West Bank ដែលកាន់កាប់ដោយអីស្រាអែល និងកងកម្លាំង Hezbollahនៅព្រំដែនលីបង់-អ៊ីស្រាអែល និងផ្លូវដឹកជញ្ជូនសមុទ្រក្រហម។ ក្ដីបារម្ភបានកើនឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូនកាលពីថ្ងៃអង្គារ បានសម្លាប់មេដឹកនាំរងក្រុមហាម៉ាសលោក Saleh al-Arouri ក្នុងរដ្ឋធានីBeirut របស់ប្រទេសលីបង់៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img