31.3 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

រកឃើញស្ថានីយ៍លក់ប្រេងមិនប្រក្រតី ចំនួន១១ទីតាំង នៅខេត្តកណ្តាល

- Advertisement -spot_img

(កណ្ដាល)៖ មន្រ្តីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) សាខាខេត្តកណ្ដាល បានចុះធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ ជាមួយនឹងការត្រួតពិនិត្យលើផលិតផល ប្រើប្រាស់ពីអនុលោមភាពនៃស្លាកសញ្ញានៅតាមបណ្ដាផ្សារនានានៅខេត្តកណ្ដាល ក្នុងនោះ មន្ត្រីបានរកឃើញ១ទីតាំងមិនប្រក្រតី។

ជាមួយគ្នានេះ មន្ត្រី កបប ក៏បានពិនិត្យស្ថានីយ៍លក់ប្រេងជាច្រើន ដោយរកឃើញស្ថានីយ៍ចំនួន ១១កន្លែង មានភាពមិនប្រក្រតីផងដែរ និងអនុវត្តន៍តាមនីតិវិធី។ មន្រ្តី កបប មិនបានបង្ហាញពីទីតាំងស្ថានីយ៍លក់ប្រេងទាំងនោះឡើយ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន គីរីដងរែក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក តូច ចៅកុយ ប្រធានសាខា កបប ខេត្តកណ្ដាល បានឱ្យដឹងថា លោកបានដឹកនាំក្រុមការងារដើរតាមបណ្ដាផ្សារ និងហាងលក់ទំនិញនានា ដើម្បីពិនិត្យមើលគុណភាព និងកាលបរិច្ឆេត ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយជុំវិញបញ្ហានានាលើគុណភាពទំនិញ។ រីឯការពិនិត្យតាមបណ្ដាស្ថានីយ៍លក់ប្រេងវិញបានពិនិត្យច្រើនកន្លែង ហើយរកឃើញសស្ថានីយ៍លក់ប្រេងចំនួន ១១ទីតាំង មានភាពមិនប្រក្រតី និងអនុវតន៍តាមនីតិវិធី។

ទោះយ៉ាងណា លោកក៏អំពាវនាវដល់អ្នកលក់ដូរ ធ្វើអាជីវកម្មទាំងអស់ គោរពតាមគោលការណ៍ច្បាប់ដែលបានអប់រំផ្សព្វផ្សាយរួច និងពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការទិញហួសកាលបរិច្ឆេទ និងទំនិញក្លែងក្លាយជាដើម៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img