22.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានរុលទៅមុខជិតមួយម៉ាយក្នុងទីក្រុង Bakhmut

- Advertisement -spot_img

យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងអ៊ុយក្រែនបានរុលទៅមុខជិតមួយម៉ាយក្នុងទីក្រុង Bakhmut ភាគខាងកើតនៃតំបន់ Donetsk នៅថ្ងៃកន្លងមក។

“ឆ្លៀតយកប្រយោជន៍ពីការពិតដែលខ្មាំងធ្វើសកម្មភាពបង្វិល និងដោះដូរកងទ័ពរបស់ខ្លួនយើងកំពុងព្យាយាមវាយប្រហារទៅលើ សត្រូវ និង វាយ បក។ ក្នុងអំឡុងពេល 24 ម៉ោងចុងក្រោយនេះ យើងអាចឈានទៅដល់ចម្ងាយ 1400 ម៉ែត្រ (0.87 ម៉ាយ)នៅក្នុងតំបន់ផ្សេងៗគ្នា”លោកSerhiiCherevatyiអ្នកនាំពាក្យនៃក្រុមភាគខាងកើតនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយតាមទូរទស្សន៍ជាតិ។
លោកបានបន្ថែមថាកងកម្លាំងរុស្ស៊ី «កំពុងការពារយ៉ាងសកម្ម និងព្យាយាមវាយប្រហារអង្គភាពរបស់យើង»។

“យើងកំពុងឆ្ពោះទៅរកនិន្នាការមួយដែលកងកម្លាំងរបស់យើងនឹងស្ថិតនៅក្នុងទីតាំងអំណោយផលជាងសត្រូវ។ យើងបានយកភ្នំមួយ ចំនួនរួចហើយ»។
ប្រវត្តិខ្លះ៖ ខ្សែជួរមុខនៅភាគខាងកើតអ៊ុយក្រែននៅតែជា “ចំណុចកណ្តាល” នៃការប្រយុទ្ធគ្នា Hanna Maliar អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រដោយបន្ថែមថាកងទ័ពអ៊ុយក្រែនបាន “ចូលរួមនៅក្នុងការប្រយុទ្ធយ៉ាងសកម្ម” នៅជុំវិញ Bakhmut ។

លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានអះអាងនៅថ្ងៃទី 20 ខែឧសភាថាបានដណ្តើមយកទីក្រុងបន្ទាប់ពីការប្រយុទ្ធដ៏យូរដោយបន្ថែមថាគាត់នឹងប្រគល់ Bakhmut ទៅឱ្យប្រទេសរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអបអរសាទរ “ការបញ្ចប់ប្រតិបត្តិការ” ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបដិសេធការអះអាងនៅថ្ងៃបន្ទាប់ ដោយបញ្ជាក់ថា កងទ័ពរបស់គាត់នៅតែនៅទីនោះ ហើយទទូចថា “យើងកំពុងបន្ត យើងកំពុងប្រយុទ្ធ” ។

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img