កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយកាលពីព្រឹកថ្ងៃចន្ទថា ខ្លួនកំពុងធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់នៃមន្ទីរពេទ្យ Al Shifa នៃទីក្រុង Gaza ។ IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះគឺផ្អែកលើការស៊ើបការណ៍សម្ងាត់ដែលមន្ទីរពេទ្យកំពុងត្រូវបានប្រើប្រាស់ដោយ “ភេរវករជាន់ខ្ពស់ហាម៉ាសដើម្បីធ្វើ និងផ្សព្វផ្សាយសកម្មភាពភេរវករ”។CNN មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះដោយឯករាជ្យបានទេ។
យោធាអ៊ីស្រាអែលបានកំណត់គោលដៅជាញឹកញាប់ទៅលើមន្ទីរពេទ្យនៅហ្គាហ្សាចាប់តាំងពីថ្ងៃទី 7 ខែតុលា ដោយជំរុញឱ្យមានការថ្កោលទោសជាសកល និងការអំពាវនាវឱ្យការពារបុគ្គលិកថែទាំសុខភាព ហេដ្ឋារចនាសម្ព័ន្ធ និងអ្នកជំងឺពីការប្រយុទ្ធគ្នា។យោធា អ៊ីស្រាអែល បាន វាយឆ្មក់ Al-Shifa ដែលជាអគារវេជ្ជសាស្ត្រធំជាងគេក្នុងតំបន់ Gaza កាលពីខែវិច្ឆិកា។



ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




