26.6 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

យោធាអាមេរិកវាយឆ្មក់សម្លាប់មេដឹកនាំ ISIS ម្នាក់ នៅសុីរី

- Advertisement -spot_img

ទីបញ្ជាការកណ្ដាលយោធាអាមេរិក ដែលទទួលបន្ទុកលើកងទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា

បានបើកការវាយឆ្មក់ផ្ដាច់ជីវិតមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុម ISIS នៅភាគខាងជើងប្រទេសស៊ីរី។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ Centcom បានគូសបញ្ជាក់ដូច្នេះថា «នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ ទីបញ្ជាការកណ្ដាលយោធាអាមេរិក បានសម្លាប់ជនឈ្មោះ អាប់ឌុល ហាឌី ម៉ាសមូត អាល់ហាជី អាលី (Abd-al Hadi Mahmud al-Haji Ali) ដែលជាមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុម ISIS »។ សេចក្ដីថ្លែងណ៍ដដែលបន្ថែមទៀតថា មេដឹកនាំ ISIS រូបនេះគឺជាអ្នកទទួលខុសត្រូវលើការរៀបចំផែនការវាយប្រហារភេរវកម្មនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ហើយប្រតិបត្តិការវាយឆ្មក់របស់ Centcom ធ្វើឡើងបន្ទាប់ពីមានព័ត៌មានស៊ើបការណ៍សម្ងាត់បង្ហាញថាក្រុម ISIS មានគម្រោងចាប់ជំរិតមន្ត្រីបរទេស ដើម្បីជំរិតទារអ្វីដែល ពួកគេចង់បាន។

គួរបញ្ជាក់ថា បើតាម Centcom នៅក្នុងប្រតិបត្តិការវាយឆ្មក់ខាងលើ មិនមានជនស៊ីវិល និងទាហានអាមេរិកណាម្នាក់រងរបួសនោះទេ៕

ប្រភព Wison Center ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img