23.1 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

យោធាហ្វីលីពីននិយាយថា ការល្បាតរួមគ្នាលើកទីពីរជាមួយអាមេរិកកំពុងដំណើរការនៅសមុទ្រចិនខាងត្បូង

- Advertisement -spot_img

យោធាហ្វីលីពីនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហ្វីលីពីន និងអាមេរិក បានចាប់ផ្ដើមការល្បាតរួមគ្នា រយៈពេល 2ថ្ងៃ នៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី3ខែមករា ដែលជាទង្វើទំនងធ្វើឱ្យចិនខឹង។ ការចូលរួមផ្នែកសន្តិសុខ រវាងសម្ព័ន្ធមិត្តសន្ធិសញ្ញបានកើនឡើង កាលពីឆ្នាំមុន ចំពេលមានភាពតានតឹងកើនឡើង នៅសមុទ្រចិនខាងត្បូង ដែលហ្វីលីពីន និងចិនបានស្តីបន្ទោសគ្នាទៅវិញទៅមកលើជម្លោះ។ ហ្វីលីពីន និង អាមេរិកបានបើកការល្បាតរួមគ្នាជាលើក ដំបូងនៅខែវិច្ឆិកា ដោយធ្វើសមយុទ្ធយោធារ យៈពេល ៣ថ្ងៃ នៅដែនទឹកក្បែរកោះតៃវ៉ាន់និងសមុទ្រហ្វីលីពីនខាងលិច ដែលជាពាក្យ របស់ទីក្រុងម៉ានីល សម្រាប់ដែនទឹកសមុទ្រចិនខាងត្បូងនៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។

យោធាហ្វីលីពីនបាននិយាយថា ការល្បាតរួមគ្នាលើកទី២ ក្នុងសប្ដាហ៍នេះ ពាក់ព័ន្ធនឹងនាវាចំនួន៤ មកពីកងទ័ពជើងទឹកហ្វលីពីន និងនាវាចំនួន៤ មកពីបញ្ហាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ដែលរួមមាន នាវាផ្ទុកយន្តហោះ នាវាចម្បាំង និងនាវាពិឃាត ២គ្រឿង។ ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វី លីពីនលោក Romeo Brawner បាន និយាយថា សកម្មភាពយោធារួមគា្នលើកទីពីរ នេះ បានបង្ហាញពី “ការលោតផ្លោះដ៏សំខាន់” នៅក្នុងសម្ព័ន្ធភាពរបស់ទីក្រុងម៉ានីលជាមួយអាមេរិក និងអន្តរប្រតិបត្តិការរបស់ខ្លួនជាមួយ យោធាអាមេរិក។ សម្ព័ន្ធភាពរបស់យើង គឺ ខ្លាំងជាងពេលណាៗទាំងអស់ដោយផ្ញើសារទៅកាន់ពិភពលោក។

យើងកំពុងជំរុញឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមក្នុងតំបន់។ការល្បាតចុងក្រោយនេះ ទំនងជាធ្វើឱ្យចិនខឹង ចំពេលមានភាពតានតឹងកើនឡើងនៅប្រទេសចិនខាងត្បូង។ កាលពីសប្ដាហ៍មុន ទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងមិនបិទភ្នែកចំពោះការបង្កហេតុ និងការយាយីម្តងហើយម្តងទៀតរបស់ហ្វីលីពីនឡើយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន ក៏បានចោទប្រកាន់ក្រុងម៉ានីល ថា ពឹងផ្អែកលើការគាំទ្ររបស់អាមេរិក ដើម្បីបន្តប្រឆាំងនឹងចិន៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img