25.8 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

យោធារុស្ស៊ីត្រូវតែដោះស្រាយបញ្ហានៅអ៊ុយក្រែន

- Advertisement -spot_img

(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពរុស្ស៊ីត្រូវតែរៀន និងដោះស្រាយបញ្ហាដែលខ្លួនបានរងទុក្ខក្នុងប្រទេសអ៊ុយក្រែន ដោយសន្យាថានឹងផ្តល់ឱ្យកងទ័ពនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ ដើម្បីធ្វើសង្គ្រាមដែលកំពុងខិតជិតដល់ចុងបញ្ចប់នៃខែទីដប់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាទៅកាន់ប្រមុខការពារជាតិនៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា មិនមានការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ លើអ្វីដែលរដ្ឋាភិបាលនឹងផ្តល់ជូនកងទ័ពនោះទេ។

លោកបាននិយាយយ៉ាងដូច្នេះថា «យើងមិនមានការរឹតបន្តឹងលើការផ្តល់ហិរញ្ញប្បទានទេ។ រដ្ឋ និងរដ្ឋាភិបាលផ្តល់អ្វីគ្រប់យ៉ាងដែលកងទ័ពស្នើសុំ»។

លោក ពូទីន បានសារភាពថា ការប្រកាសកែនទាហានបម្រុងចំនួន ៣០០,០០០នាក់របស់ខ្លួនកាលពីខែកញ្ញា មិនបានប្រព្រឹត្តទៅដោយរលូននោះទេ។

លោកបានមានប្រសាសន៍ទៀតថា «ការកែនទ័ពដោយផ្នែកដែលត្រូវបានអនុវត្តបានបង្ហាញពីបញ្ហាមួយចំនួន ដែលដូចអ្នករាល់គ្នា ដឹង ហើយត្រូវតែដោះស្រាយជាបន្ទាន់»។

លោកក៏បានចង្អុលទៅបញ្ហាមិនជាក់លាក់ផ្សេងទៀតនៅក្នុងយោធា ហើយបាននិយាយថា ការរិះគន់ក្នុងន័យស្ថាបនាគួរតែត្រូវបានស្តាប់។

លោកបានសង្កត់ធ្ងន់ថា «ខ្ញុំស្នើឱ្យក្រសួងការពារជាតិ យកចិត្តទុកដាក់ចំពោះរាល់គំនិតផ្តួចផ្តើមរបស់ជនស៊ីវិល រួមទាំងការពិចារណាលើការរិះគន់ និងឆ្លើយតបឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា»៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img