នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Grossi បាននិយាយថា អ្នកការទូតរុស្ស៊ីនៅទីក្រុង វីយែន បានជូនដំណឹងដល់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ថាបុគ្គលិកបានបន្តការងាររបស់ពួកគេ ហើយកម្រិតវិទ្យុសកម្ម “នៅតែធម្មតា”។
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺជារោងចក្រថាមពលដ៏ធំបំផុតរបស់អឺរ៉ុប និងមានម៉ាស៊ីនរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរចំនួន 6 ក្នុងចំណោម 15 របស់អ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍។
មានរបាយការណ៍របស់ពលរដ្ឋអ៊ុយក្រែនបានបិទផ្លូវដែលនាំទៅដល់រោងចក្រថាមពលដោយវីដេអូត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីជនជាតិអ៊ុយក្រែនកំពុងសាងសង់ការបិទផ្លូវបណ្តោះអាសន្ននៅជិតទីក្រុង Energodar ជាកន្លែងដែលរោងចក្រ Zaporizhzhia ស្ថិតនៅ។
ប្រភពដោយ៖ Yahoo news
បកប្រែក្រៅផ្លូវកាដោយ៖ លោក អុឹម សុផាត
រក្សាសិទ្ធិដោយ៖ សារព័ត៌មានគីរីដងរែក