32 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

យុទ្ធសាស្រ្តបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប

- Advertisement -spot_img

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ បានជ្រើសរើសយក ឃុំកំពង់ភ្លុក ជាទីតាំងភូមិសាស្រ្ត នឹង ជាយុទ្ធសាស្រ្តសំរាប់ បង្ក្រាបបទល្មើសជលផល។

ផងនោះដែរអាជ្ញាធរថ្នាក់ជាតិ ក៏បានការសម្រេចយកឃុំកំពង់ភ្លុក ជាទីតាំងឈរជើងរបស់សមត្ថកិច្ចដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនេះគឺ នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ម្សិលមិញ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានឲ្យដឹងថា ដោយមានការសម្របសម្រួលពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹង លោក វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទ និងលោក សៅ សុខា អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:បញ្ជាការឯកភាពខេត្តសៀមរាប ដែលមានកម្លាំងសរុបចំនួន ៧០នាក់ និងទូកចំនួន ៧គ្រឿង បានចុះពិនិត្យស្ថានភាពបទល្មើសជលផល និងកំណត់ទីតាំងភូមិសាស្រ្ត នឹង យុទ្ធសាស្ត្រដើម្បីឈរជើង របស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដើម្បីសិក្សាតាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពបទល្មើសជលផល។

លោកវេង សាខុន បន្តថា បន្ទាប់ពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួង-ស្ថាប័នបានសម្រេចជ្រើសរើស ទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ស្ថិតនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ទីតាំងខាងលើគឺជាភូមិសាស្រ្តអាចចល័តកម្លាំងជួយអន្តរាគមន៍ដល់ខេត្តសៀមរាប ខេត្តបាត់ដំបង និងមួយផ្នែកនៃខេត្តពោធិ៍សាត់បានយ៉ាងងាយស្រួល និងទាន់សភាពការ។ ក្នុងបេសកកម្មនេះ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ក៏បានរឹបអូសទូក ១គ្រឿង និងឧបករណ៍នេសាទម៉ាញ់ ១វង់ ដែលជនល្មើសបានលាក់បង្កប់ក្នុងទឹកនៅចំណុចចុងឃ្នាសផងដែរ


ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img