32.5 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

យន្តហោះទម្លាក់គ្រាប់បែក នាវាផ្ទុកមីស៊ីលយុទ្ធសាស្ត្រ របស់រុស្ស៊ី ហោះហើរលើសមុទ្រន័រវេស

- Advertisement -spot_img

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃនេះថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 ពីរគ្រឿងរបស់រុស្ស៊ីបានបញ្ចប់ការហោះហើរដែលបានគ្រោងទុកនៅលើដែនទឹកអព្យាក្រឹត។

ការហោះហើរនេះមានរយៈពេលជាង 14 ម៉ោង ហើយបានធ្វើឡើងនៅលើសមុទ្រ Barents និង Norwegian ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ថា “ក្នុងអំឡុងពេលហោះហើរ ក្រុមនាវិកនៃយន្តហោះអាកាសចរណ៍ចម្ងាយឆ្ងាយបានធ្វើការចាក់សាំងទាំងយប់ទាំងថ្ងៃនៅលើអាកាស” ។

យន្តហោះនេះត្រូវបានអមដំណើរដោយក្រុមនាវិកនៃយន្តហោះ MiG-31 ដែលជាយន្តហោះទំនើបក្នុងចំណោមយន្តហោះចម្បាំងលឿនបំផុតនៅលើពិភពលោក។

វាកើតឡើងបន្ទាប់ពីយន្តហោះរុស្ស៊ីបីគ្រឿងត្រូវបានស្ទាក់ចាប់នៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្របាល់ទិក នេះបើយោងតាមកងកម្លាំងអាកាសរបស់ប្រទេសអាល្លឺម៉ង់។

យន្តហោះ Tu-160 ត្រូវបានរចនាឡើងដើម្បីកម្ទេចគោលដៅនៅទីតាំងដាច់ស្រយាល។ វាត្រូវបានគេស្គាល់ថាជាយន្តហោះ លឿនជាង សំឡេងធំបំផុត និងជាយន្តហោះប្រយុទ្ធទម្ងន់ធ្ងន់បំផុតក្នុងពិភពលោក។

ប្រភព Sky News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img