28 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

ម្តាយចិត្តអប្រិយ៍! ដាច់ចិត្តបោះកូនស្រីចោល ក្នុងទឹកប្រឡាយ ដោយគ្មានស្តាយស្រណោះ

- Advertisement -spot_img

-នៅថ្ងៃ សៅរ៍ ១កេីត ខែ ចេត្រឆ្នាំឆ្លូវត្រីស័កព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២២ អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋា ន នគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការ សម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរា ជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ពេជ្រ សា រ៉ែន អធិការនគរបាលក្រុងបាត់ ដំបង បានដឹកនាំធ្វេីការស្រាវជ្រាវ ករណីដែលប្រទះឃេីញសព(ក្មេងស្រី)អណ្តែតក្នុងទឹកប្រឡាយមួយកន្លែងស្ថិតនៅភូមិព្រៃកូនសេក សង្កាត់ អូរ ចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងលទ្ធផលនៃការស្រាវជ្រាវនេះ សមត្ថកិច្ចបានសម្រេចធ្វេីការឃាត់ ខ្លួនជនសង័្សយម្នាក់ឈ្មោះហន សាមេនភេទស្រីអាយុ២២ឆ្នាំ មានទីលំ នៅ ភូមិសង្កាត់ខាងលេី ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ(សាកសព)ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃខែឆ្នាំខាងលេីនាវេលាម៉ោង ប្រមា ណ៩និង០៥នាទីព្រឹកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីករណី បាត់ក្មេងស្រីម្នាក់ទេីបមានអា យុ០១និង១០ថ្ងៃមានឈ្មោះជៀប កាន់យ៉ា ដែលមានម្តាយឈ្មោះ ហន សាមេន។ នៅពេលទទួលព័ត៌មានពីការបាត់ក្មេងស្រីតូចនេះទាំងអ្នកភូមិនិងសមត្ថកិច្ចបានស្វះស្វែងរក ហេីយ ពេលបន្ទាប់ក៏បានប្រទះឃេីញ( សព) ក្មេងស្រីខាងលេីអណ្តែតនៅក្នុងទឹកប្រ ឡាយមួយកន្លែងនៅមូលដ្ឋានខាងលេី។

ដោយមានហេតុផលមួយចំនួនគួរឱ្យសង័្សយចំ ពោះករណីនេះសមត្ថកិច្ចបានសម្រេចនាំខ្លួនស្រី្តជាម្តាយមកធ្វេីការសាកសួរស្រាវជ្រាវ ហេីយ នៅចំពោះមុខការ សាកសួររបស់សមត្ថកិច្ចស្រ្តីជាម្តាយបានឆ្លេីយសារភាពថា រូបគាត់តែម្នាក់ឯង បានធ្វេីសកម្មភាពយកកូនស្រីបង្កេីតដែលមានអាយុទេីប០១ខែ១០ថ្ងៃទៅ បោះ ចោលឱ្យ(ស្លាប់) ក្នុងទឹកប្រឡាយនោះ ហេីយពេលបន្ទាប់មកក៏ធ្វេីឱ្យមានសកម្មភាពអំពីការបាត់កូនស្រីរបស់ខ្លួន ដែលតាមរយៈព័ត៌មាននេះហេីយដែលសមត្ថកិច្ចនគរបាលទទួលបាននិងបានចាត់វិធានការស្រាវ ជ្រាវស៊េីបអង្កេតភ្លាមៗ ។

ស្រ្តីជាម្តាយរូបនេះបានរៀបរាប់ថា មូលហេ តុ ដែ លនាំទៅដល់ការ( ស.ម្លាប់ .កូនស្រីខ្លួនឯង)ដោយឥតញញេីតដៃបែបនះគឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះយំ នៅពេលយប់គឺចាប់ពីម៉ោ ង ២១ និ ង ០០នាទីរហូតដល់ម៉ោង០៤និង ០០ នាទី ព្រឹក ទើបបាត់យំ ។ ម៉្យាងដោយខ្លួនមានការ ហត់ នឿយជាមួយនឹងបញ្ហានេះ ផងនិងជីវភាពក្រីក្រពេកណាមួយកូនបងទើបតែមានអាយុ០១ឆ្នាំ០ ១ខែផងណាមួយអត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផង និងពេលនេះដោយ មានឱកាស ល្អពេលយាយមិននៅម្តាយមីងមិននៅគឺនៅតែម្នាក់ឯងខ្លួនក៏យកកូន នេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ។
ទោះជាឆ្លេីយសារភាពរៀបរាប់ពីទុក្ខលំបាក យ៉ាងណានៅពេលនេះសមត្ថកិច្ចបានរៀបចំសំ ណុំរឿងដេីម្បីបញ្ជូនទៅកាន់អយ្យការអមសា លា ដំបូងខេត្តបាត់ដំបងចាត់ការទៅតាមផ្លូវច្បាប់ហេីយ៕


ប្រភព ស្នងការបាត់ដំបង ដោយគីរីដងរែកច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img