25.8 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

ម្ចាស់នាវាដ៏ធំមួយរបស់រុស្ស៉ី បានស្លាប់ដោយអាថ៏កំបាំង

- Advertisement -spot_img

(មូស្គូ)៖ ក្រុមហ៊ុនសាងសង់នាវាដ៏ធំមួយរបស់រុស្ស៉ី ដែលមានជំនាញខាងសាងសង់នាវាមុជទឹកមិនមែនដើរដោយថាមពលនុយក្លេអ៊ែរ បានប្រកាសថាអគ្គនាយករបស់ខ្លួន បានទទួលមរណភាពភ្លាមៗ នៅអាយុ៦៦ឆ្នាំ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់បានដឹកនាំក្រុមហ៊ុនរយៈពេលជាង១១ឆ្នាំ ដោយមិនបានបញ្ជាក់ពីមូលហេតុស្លាប់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

ក្រុមហ៊ុន Admiralty Shipyards ដែលមានមូលដ្ឋានស្ថិតនៅភាគខាងលិចទីក្រុង សាំង ភីតធឺស្បឺគ (St Petersburg) បានប្រកាសពីមរណភាពលោក អាឡិចសាន់ដឺ ប៊ូហ្សាកូវ (Alexander Buzakov) នៅក្នុងសេចក្ដីថ្លែងការណ៍មួយ។ លោក ប៊ូហ្សាកូវ បានកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន Admiralty Shipyards ចាប់តាំងពីខែសីហា ឆ្នាំ២០១២មក។

នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ក្រុមហ៊ុនក៏បានរំឮកឡើងវិញផ ងដែរពីសមិទ្ធផលដែលោក ប៊ូហ្សាកូវ សម្រេចបានដូចជាការរក្សាបាននូវកំពុងនៃការបញ្ជាទិញ នាវាមុជទឹក ទូទៅធម្មតា នាវាចម្បាំង និងយានសម្រាប់ផែទឹកជ្រៅជាដើម។ ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ក្រុមហ៊ុន Admiralty Shipyards នេះហើយដែល ទទួលបន្ទុកជួសជុលកែលម្អនាវាមុជទឹក Kilo-class ដើរដោយថាមពលម៉ាស៊ូតមានសមត្ថភាពបាញ់មីស៊ីលគ្រូសកាលីប (Kalibr)។ រុស្ស៉ីកាលពីខែមេសាកន្លងទៅ បានប្រើប្រាស់នាវាមុជទឹកដោយម៉ាស៊ូតមួយគ្រឿង នៅក្នុងតំបន់សមុទ្រខ្មៅ ដើម្បីវាយប្រហារលើគោលដៅយោធា ក្នុងប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីលកាលីប។

គួរបញ្ជាក់ថា លោក អាឡិចសាន់ដឺ ប៊ូហ្សាកូវ បានបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៨០ ហើយលោកមានបទពិសោជន៍ជាង ៤០ឆ្នាំ ខាងសាងសងនាវា រីឯទីក្រុង សាំង ភីតធឺស្បឺគ គឺជាទីកន្លែងកំណើតរបស់ប្រធានាធិបតីរុស្ស៉ី លោក ពូទីន៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img