25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

មោទភាពកំពង់ផែក្រុងព្រះសីហនុដែលទទួលកប៉ាល់ទេសចរណ៍ធុនយក្ស ១ គ្រឿងចូលចត

- Advertisement -spot_img

កប៉ាល់ទេសចរណ៍ធុនយក្ស១ គ្រឿងបានចូលចតរយៈពេល១ ថ្ងៃនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុដោយការចូលចតនេះ បាន នាំភ្ញៀវទេសចរបរទេស និងនាវិកសរុបជិត១ ពាន់នាក់ដើម្បីធ្វើទេសចរនៅតាមតំបន់រមណីយដ្ឋាន និងទីប្រជុំជនសំខាន់ៗក្នុងខេត្ត ព្រះសីហនុ។

មន្ត្រីនគរបាលអន្តោប្រវេសន្តច្រកទ្វារកំពង់ផែក្រុងព្រះសីហនុ បាននិយាយថាកប៉ាល់ទេសចរណ៍នេះ ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មានបណ្ដោយប្រវែង ២១០ ម៉ែត្រទទឹង២៨ ម៉ែត្រ និងជម្រៅ ទឹក៦,៧០ ម៉ែត្រផ្ទុកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ចំនួន៤២៩ នាក់ និងនាវិកចំនួន ៤៣០ នាក់។

មន្ត្រីដដែលបានឲ្យ ដឹងទៀតថាកប៉ាល់នេះបានធ្វើដំណើរមកពីប្រទេសថៃចូលចតនៅ ព្រឹកថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២៣។ បន្ទាប់មក នឹងចាកចេញទៅប្រទេសវៀតណាមនៅយប់ថ្ងៃដដែលនេះ។

នៅលើកប៉ាល់នេះភ្ញៀវទេសចរមានសញ្ជាតិច្រើនជាងគេមានជនជាតិអាមេរិក២៥០ នាក់អង់គ្លេស៥០នាក់ និងអូស្ត្រាលី៥៤ នាក់។

សូមបញ្ជាក់ថានេះ ជាលើកទី ៣ ហើយដែលកប៉ាល់ទេសចរណ៍ធុនយក្សចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍មកទស្សនាប្រទេសកម្ពុជាក្រោយខកខានមួយរយៈដោយសារវិបត្តិជំងឺ កូវីដ-១៩៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img