30 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

មេ WHO ថា ទាំងកូវីដ និងជំងឺអុតស្វា កំពុងតែវាយលុកខ្លាំង

- Advertisement -spot_img

ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ករណីឆ្លងវីរុសកូវីដ ១៩ បានកើនឡើងទ្វេដងក្នុងរយៈពេល ៦ សប្តាហ៍ ខណៈជំងឺអុតស្វាក៏កំពុងរាលដាលខ្លាំងដូចគ្នា ពោលឡើងដល់ជិត ១៤,០០០ ករណីនៅក្នុងប្រទេសចំនួន ៧០ ក្នុងឆ្នាំ ២០២២ នេះ ។

លោក Tedros Adhanom Ghebreyesus បាននិយាយទៀតថា ចំណែកការស្លាប់ដោយសារកូវីដវិញក៏កំពុងកើនឡើងផងដែរ ប៉ុន្តែសម្រាប់ពេលនេះ វាមិនលឿន ឬច្រើនដូចករណីឆ្លងនោះទេ ហើយការកើនឡើងករណីឆ្លងនេះដែរក៏ដោយសារតែការផ្ទុះវីរុសអូមីក្រុងពូជថ្មី ជាពិសេសប្រភេទ BA.5 ដែលជាវីរុសឆ្លងខ្លាំង និងលឿនបំផុត ។

លោក Tedros បាននិយាយក្នុងសិក្ខាសាលាមួយថា “យើងនឹងបន្តឃើញរលកឆ្លងជាបន្តបន្ទាប់ ប៉ុន្តែយើងនឹងមិនមានរលកនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់នោះទេ ដោយសារតែយើង មាន ឧបករណ៍ ដើម្បី សង្គ្រោះ ជីវិត ដូចជា វ៉ាក់សាំង ឧបករណ៍ធញធ្វើតេស្ត ក៏ដូចជា ឧបករណ៍ព្យាបាល និងវិធីថែទាំង សុខភាព សាធារណៈជាដើម” ។

ដោយឡែកទាក់ទិន នឹង ជំងឺ អុតស្វាវិញ លោក Tedros បាន និយាយ ថា “ រហូតមកដល់ពេលនេះ មានការស្លាប់ចំនួន៥ នាក់ហើយ ខណៈអ្នកស្លាប់ទាំងអស់នេះគឺ នៅ អាហ្វ្រិក ហើយករណីភាគច្រើនត្រូវបានរកឃើញនៅអឺរ៉ុប ជាពិសេសក្នុងចំណោមបុរសដែលរួមភេទជាមួយបុរស” ។

ប្រធាន WHO រូបនេះបញ្ជាក់ថា ទោះបីជាករណីជំងឺអុតស្វាធ្លាក់ចុះនៅក្នុងប្រទេសមួយចំនួនក៏ដោយ ប៉ុន្តែប្រទេសខ្លះទៀតកំពុងមានការកើនឡើងករណីឆ្លង ហើយប្រទេសចំនួន ៦ បានរាយការណ៍ពីករណីដំបូងរបស់ពួកគេកាលពីសប្តាហ៍មុន ។

ជាចុងក្រោយលោក Tedros បាននិយាយថា “សប្តាហ៍នេះ WHO បានធ្វើបច្ចុប្បន្នភាពការណែនាំសម្រាប់បុរសដែលរួមភេទជាមួយបុរស ដើម្បីផ្ដល់ដំបូន្មាន ក៏ដូចជាផ្ដល់ព័ត៌មានបន្ថែមសម្រាប់សហគមន៍ដែលកំពុងរងផលប៉ះពាល់ដោយជំងឺអុតស្វា” ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img