35.9 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

មេណាតូចង់ឲ្យ អ៊ុយក្រែន ឈ្នះ រុស្ស៊ីណាស់

- Advertisement -spot_img

ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខណាតូក្នុងប្រទេសជប៉ុនដើម្បីអំពាវនាវឲ្យមានការគាំទ្របន្ថែមទៀតដល់អ៊ុយក្រែន លោក Jens Stoltenberg និយាយថា បើចង់ឲ្យអ៊ុយក្រែនទទួលបានជ័យជម្នះលើរុស្ស៊ី យើងត្រូវតែផ្គត់ផ្គង់អាវុធចាំបាច់ទាំងអស់ដល់រដ្ឋាភិបាលទីក្រុងកៀវ បើមិនដូច្នេះទេ ជម្លោះនេះកាន់តែបង្កបញ្ហាស្ថិរភាព និងសន្តិសុខនៅអឺរ៉ុបជាដើម ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន NHK, ប្រធានអង្គការណាតូរូបនេះបាននិយាយថា ការគាំទ្ររបស់អន្តរជាតិ មិនមែនត្រឹមតែឲ្យការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននៅស្ងៀមប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់សម្រាប់ការជួយដល់អ៊ុយក្រែនឈ្នះលើសមរភូមិប្រយុទ្ធផងដែរ ។

លោក Stoltenberg បានបញ្ជាក់ទៀតថា ការផ្តល់អាវុធ គ្រាប់រំសេវ និងឧបករណ៍ចាំបាច់ផ្សេងទៀត ក៏នឹងធានាដល់អ៊ុយក្រែនអាចរំដោះ និងដណ្តើមយកទឹកដីមួយចំនួនមកវិញផងដែរ ជាពិសេសអ៊ុយក្រែននឹងឈ្នះក្នុងនាមជាប្រទេសឯករាជ្យអធិបតេយ្យភាពនៅអឺរ៉ុប ។

ជាមួយគ្នានោះប្រទេសលោកខាងលិចបានសន្យារួចហើយថានឹងផ្ដល់រថក្រោះប្រយុទ្ធទំនើបៗចំនួន ១៤០ គ្រឿងដើម្បីពង្រឹងការការពារដល់អ៊ុយក្រែន ខណៈរដ្ឋាភិបាលទីក្រុងកៀវ ក៏ត្រូវការយន្តហោះចម្បាំង និងនាវាមុជទឹក ក៏ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត ដើម្បីទប់ទល់នឹងរុស្ស៊ីផងដែរ ។

ទន្ទឹមនឹងការអំពាវនាវរបស់អ៊ុយក្រែន ឲ្យផ្តល់យន្តហោះចម្បាំងទំនើបៗ បន្ថែមនោះមកទល់ ពេលនេះ មិនទាន់មានចម្លើយណាមួយ ឡើយ ជាពិសេសអាមេរិក បាន ប្រាប់រួចហើយ ថា ទីក្រុងវ៉ាស៊ីនតោននឹងមិន ផ្តល់ យន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែនឡើយ ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img