36.2 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

មេដឹកនាំ Wagner បញ្ចេញកំហឹងខណៈ ក្រុងម៉ូស្គូប្រារព្ធទិវាជ័យជម្នះ

- Advertisement -spot_img

ស្ថាបនិក Wagner និងជាអ្នកផ្តល់ហិរញ្ញប្បទាន Yevgeny Prigozhin បានរិះគន់ការផ្តោតសំខាន់របស់យោធារុស្ស៊ីលើក្បួនដង្ហែរទិវាជ័យជំនះនៅទីក្រុងមូស្គូ ដែលកើតឡើងនៅពេលដែលអ៊ុយក្រែនហៀបនឹងចាប់ផ្តើមការវាយលុក។

នៅក្នុងការរិះគន់ជាបន្តបន្ទាប់ ដែលសំដៅលើការដឹកនាំយោធារបស់រុស្ស៊ីក្នុងទីក្រុងមូស្គូ លោក Prigozhin បានអះអាងថាកងកម្លាំង អ៊ុយក្រែនកាលពីថ្ងៃអង្គារបាន “ហែកផ្នែកខាង” ក្នុងទិសដៅរបស់ Bakhmut និង “ការដាក់ក្រុមឡើងវិញនៅ Zaporizhzhia”។ គាត់បាននិយាយក្នុងអំឡុងពេលនៃការផ្សាយដ៏វែងមួយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីថ្ងៃអង្គារថា “ហើយការវាយលុកនឹងចាប់ផ្តើម” ។

លោក Prigozhin បានអះអាងថា ប្រជាជនរុស្ស៊ីគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះព្រឹត្តិការណ៍ដែលលាតត្រដាងនៅក្នុងប្រទេសអ៊ុយក្រែន ជាជាងការដង្ហែរក្បួនទិវាជ័យជំនះតាមទូរទស្សន៍។

“ពួកគេនិយាយយ៉ាងច្បាស់ថា ការវាយលុកនឹងនៅលើដី មិនមែននៅលើកញ្ចក់ទូរទស្សន៍ទេ។ នៅក្នុងប្រទេសរបស់យើង មនុស្សគ្រប់គ្នាគិតថា យើងគួរតែធ្វើអ្វីៗគ្រប់យ៉ាងនៅលើកញ្ចក់ទូរទស្សន៍ និងប្រារព្ធទិវាជ័យជំនះ»។ ស្ថាបនិក Wagner បាននិយាយបន្តទៀតថា Victory Day ជាកម្មសិទ្ធិរបស់មនុស្សជំនាន់មុន។

លោកបានមានប្រសាសន៍ថា “ទិវាជ័យជម្នះ គឺជាជ័យជម្នះ របស់ជីតារបស់យើង”។ “យើងមិនទទួលបានជ័យជំនះមួយមិល្លីម៉ែត្រទេ”

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img