30 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

មេដឹកនាំពិភពលោក នឹងជួបប្រជុំ ស្របពេលសង្គ្រាមរីកធំនៅហ្កាហ្សា និងអ៊ុយក្រែន

- Advertisement -spot_img

បណ្តាមេដឹកនាំពិភពលោកជាង ១៣០ប្រទេស នឹងជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយក្នុងពេលប្រឈមមុខនឹងលទ្ធភាពនៃសង្គ្រាមរីករាលដាលនៅមជ្ឈិមបូព៌ា និងអឺរ៉ុប រួមទាំងការខកចិត្តពីល្បឿនដ៏យឺតយ៉ាវនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះទាំងនោះហើយនិងបញ្ហាអាកាសធាតុនិងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតីរើស បាននិយាយកាលពីសប្តាហ៍មុនថា សង្គ្រាមនៅហ្កាហ្សា និងអ៊ុយក្រែន «បានជាប់គាំងដោយមើលមិនឃើញដំណោះស្រាយសន្តិវិធី»។ លោក Guterres ក៏បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ (១៨កញ្ញា) សប្តាហ៍នេះថា «មានហានិភ័យធ្ងន់ធ្ងរនៃការកើនឡើងជម្លោះយ៉ាងខ្លាំងនៅក្នុងលីបង់ ហើយត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចៀសរឿងនោះ»។ការព្រួយបារម្ភពីការរាលដាលនៃជម្លោះតំបន់ហ្កាហ្សាទៅកាន់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ បានកើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា បានចោទអ៊ីស្រាអែល ពីការបំផ្ទុះឧបករណ៍ទាក់ទងក្នុងរយៈពេលពីរថ្ងៃនៃការវាយប្រហារដ៏បង្ហូរឈាម។ អ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img